​សៀមរាប​៖​ ជនបរទេស​ម្នាក់​ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប

សៀមរាប​៖​ ជនបរទេស​ម្នាក់​ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ កាលពី​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២១​និង​៥០​នាទី​ ភូមិ​មណ្ឌល​១​សង្កាត់​ ស្វាយ​ដង្គំ​ ខេត្តសៀមរាប​។​

​លោក​ឧត្តមសេនីយ៍ត្រី​ ជា​ គឹ​ម​សាន​ ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែនការ​ងារ​អន្តោរ​ប្រវេសន៍​បាន​ឲ្យ​ដឹង​ថា​៖​ជន​រង​គ្រោះ​ឈ្មោះ​ VAN​ SCHALKWYK​ ISAK​ ភេទ​ប្រុស​ កើត​ថ្ងៃ​ទី​២៦​ សីហា​ ១៩៨៧​ ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ មុខរបរ​គ្រូបង្រៀន​នៅ​សាលា​អន្តរជាតិ​វេ​ស្ទើ​ន​ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ស្វាយ​ដង្គំ​ ឃុំ​ស្វាយ​ដង្គំ​ ខេត្តសៀមរាប​។​

​លោកស្នងការ​រង​បន្ត​ថា​ ផ្អែក​តាម​ការ​ពិនិត្យ​របស់​កម្លាំង​នគរបាល​ជំនាញ​និង​លោក​វេជ្ជបណ្ឌិត​អ៊ិ​ត​ ឆប​ឆ​រ័​ត្ន​ គ្រូពេទ្យ​អម​តុលាការ​ បាន​សន្និដ្ឋាន​ថា​៖​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​។​

​សាកសព​ត្រូវ​បាន​បញ្ជូន​ទៅ​តម្កល់​ទុក​បណ្តោះអាសន្ន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​ពេទ្យ​រុ​ស្ស៊ី​)​ រាជធានី​ភ្នំពេញ​រង់ចាំ​ការ​សម្រេច​របស់​ក្រុម​គ្រួសារ​និង​ស្ថានទូត​ ៕

(ប្រភពព័ត៌មានយោងតាមផេករបស់អគ្គស្នងការនគរបាលជាតិ)

អត្ថបទដកស្រង់ដោយ៖ សីហា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds