លោក ឱក បូនី និយាយ​ថា​ គ្មាន​ចេត​នា​បង្ខូច​កិត្តិយស​កូន​ទេ​គ្រាន់​តែ​មិន​ចង់​ឲ្យ​កូន​សាង​បាប​កាន់​តែ​ជ្រៅ​

ភ្នំពេញ៖​លោក ឱក បូនី ដែល​ត្រូវ​ជា​ឪពុក​បង្កើត​របស់​កំពូល​តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា ពេល​នេះ​បាន​បញ្ចេញ​សារ​ថ្មី​មួយ​ទៀត​បន្ទាប់​កាល​ពី​ថ្ងៃ​ទី​២២​ខែ​មិថុនា​ឆ្នាំ​២០២០​កន្លង​ទៅ​លោក​បាន​បង្ហាញ​សារ​ខ្លី​មួយ​ធ្វើ​ឱ្យ​មាន​​ចាប់​អារម្មណ៍​និង​ភ្ញាក់​ផ្អើល​ខ្លាំង​ទាក់​ទង​រឿង​រ៉ាវ​រវាង​លោក​និង​កូន​ស្រី ​ឱក សុគន្ធកញ្ញា។

តាម​រយៈ​ខ្លឹមសាររបស់លោក ឱក បូនី​កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ​បាន​ក្លាយ​ជាប្រធានបទក្តៅ​ និង​ជា​ព័ត៌មាន​ដ៏រសើប​មួយ​ ចំពោះ​មហាជនរួម​ទាំង​អ្នក​គាំទ្រ​គ្រប់​មជ្ឈដ្ឋាន​ទូទៅ​។​ម្យ៉ាង​ទៀត​ក៏​មាន​បណ្តាញ​សាព័ត៌មា​នក្នុង​ស្រុក​មួយចំនួនធំបានសម្រង់សម្តីរបស់លោក ឱក បូនី ដែល​ថា ឱក សុគន្ធកញ្ញា ជាកូនមិនស្គាល់ឪពុក​ យកទៅសរសេរចុះផ្សាយយ៉ាងព្រោងព្រាតទៀតផង។

ជាមួយ​គ្នា​នឹង​ដំណឹង​នេះ​ដែរ​ជា​កត់​សម្គាល់​ឃើញថា​ តារាចម្រៀងអ្នកនាងឱក សុគន្ធកញ្ញា​ហាក់​គ្មាន​ការ​បញ្ចេញ​ប្រតិកម្ម​ ឬ​ចេញ​មុខ​បក​ស្រាយ​អ្វី​ឡើយ​ជុំវិញ​ព័ត៌មាន​មួយ​នេះ ​ខណៈ​មាន​មហាជន​និង​អ្នកគាំទ្រមួយចំនួននៅតែអន្ទះសារ​ចង់​ដឹងរឿងហេតុពិតចេញពីមាត់អ្នកនាង ឱក សុគន្ធកញ្ញា ចំពោះបញ្ហារវាងនាងនិងឪពុក។

ថ្វីត្បិតតែតារាស្រីអ្នកនាង ឱក សុគន្ធកញ្ញាមិនបានចេញមុខតបតជាមួយលោក ឱក បូនី ដែល​ជា​ឪពុក​ក៏​ពិត​មែន​ប៉ុន្តែ​មុន​នេះ​ក៏​ស្រាប់​តែ​លោក ឱក បូនី បាន​ព្រលយ​​សារ​ខ្លី​មួយ​​ទៀត​ដែល​និយាយ​ថា ​លោក​មិន​ចង់​ឲ្យ​កូន​សាង​បាប​កាន់​តែ​ជ្រៅ​ជាង​នេះ​ទៀត​ទេ​។ ​យោង​តាមខ្លឹមសាររបស់លោក ឱក បូនី បាន​លើក​ឡើង​ថា​ទឹក​ចិត្ត​ឪពុក​មិន​ចង់​បង្ខូច​កិត្តិយស​កូន​ទេ​និង​មិន​ចង់​បាន​អ្វី​ពី​កូន​ទេ​តែ​មិន​ចង់​ឱ្យ​កូន​សាង​បាប​កាន់តែជ្រៅ។

ជាថ្មីម្តងទៀតអ្នកនាង ឱក សុគន្ធកញ្ញា នៅ​រសៀល​ថ្ងៃទី​២៧​ខែ​មិថុនា​ឆ្នាំ២០២០​អង្គភាពសាព័ត៌មាន​កម្ពុជាថ្មី​មិន​អាច​ស្វែង​រក​ការ​បក​ស្រាយ​បាន​នៅ​ឡើយ​ទេ​ជុំវិញ​រឿង​ហេតុ​ដែល​កំពុង​តែ​កើត​មាន​ឡើង​ចំពោះ​នាង​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ​។

សង្ឃឹម​ថា​ អ្នកនាង ឱក សុគន្ធកញ្ញា នឹង​អាច​ចេញ​មុខ​ស្រាយ​បំភ្លឺ​ចម្ងល់​នេះ​ឲ្យ​មហាជន​បាន​ដឹង​ច្បាស់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds