WHO ព្រមានថា៖ ការឆ្លងកូវីដ-១៩លើកទីពីរ អាចនឹងមានមនុស្សរាប់លាននាក់ស្លាប់

លោក Ranieri Guerra អគ្គនាយករងអង្គការសុខភាពពិភពលោក បានប្រកាសថ្មីៗនេះថា៖« យើងបានប្រៀបធៀបកូវីដ-១៩ ទៅនឹងជំងឺផ្តាសាយអេស្ប៉ញ មានភាពស្រដៀងគ្នា។ ដោយជំងឺនេះបានថយចុះនៅខែក្តៅ ប៉ុន្តែវាបានកើនឡើងខ្លាំងវិញនៅខែកញ្ញា និងខែតុលា ដោយបានសម្លាប់មនុស្សដល់ទៅ៥០លាននាក់ ក្នុងការផ្ទុះជំងឺផ្តាយនៅអេស្ប៉ាញលើកទីពីរ»។

គិតដល់ព្រឹកថ្ងៃទី ២៧ ខែមិថុនា នៅទូទាំងពីពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើង ៩,៩លាននាក់ ក្នុងនោះមានអ្នកស្លាប់៤៩៥៦០៥នាក់ និងជាសះស្បើយ៥៣៤៣៧៧២ នាក់។ ប្រទេសដែលមានករណីឆ្លងច្រើនជាងគេ គឺ អាមេរិក, ប្រេស៊ីល, រុស្ស៊ី និង ឥណ្ឌា។

កាលពីពាក់កណ្តាលខែមិថុនានេះ គណកម្មការអឺរ៉ុប EC បានស្នើដល់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប ឱ្យលុបចោលការរឹតត្បិតក្នុងការធ្វើដំណើរ និងបើកទ្វារព្រំដែន ស្វាគមន៍អ្នកទេសចរ ក្នុងតំបន់វិញ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds