កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន៩នាក់ ជាការនាំចូលពីឥណ្ឌូណេស៊ី ក្នុងនោះខ្មែរចំនួន៨នាក់ និងជនជាតិឥណ្ឌូនេស៊ីម្នាក់

(ភ្នំពេញ)៖ ព្រឹកនេះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៩នាក់ថ្មីបន្ថែមទៀត ដែលជាជនជាតិខ្មែរចំនួន៨នាក់ និងជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលបាន ធ្វើដំណើរចូលមកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកពីប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។

អ្នកដំណើរចំនួន៣១នាក់ ដែលធ្វើដំណើរ រួមជាមួយអ្នកមានវិជ្ជមានកូវីដ១៩នោះ ត្រូវបានឲ្យស្នាក់នៅបន្ត នៅមជ្ឈមណ្ឌលចត្តា ឡីស័ក មូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង និងសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ ដើម្បីតាមដានសុខភាព និងស្រាវជ្រាវរកមេរោគកូវីដ១៩ ជាបន្តទៀត។ ចំណែកអ្នកវិជ្ជមានកូវីដ១៩ថ្មីទាំង៩នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds