រថយន្តបែនដឹកមួយគ្រឿង រ៉េចង្កូតបុកម៉ូតូដែលចតនៅលើចិញ្ចើមផ្លូវនិងជ្រុលទៅបុកសំយ៉ាបផ្ទះរបស់ប្រជាពលរដ្ឋ
ត្បូងឃ្មុំ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ វេលាម៉ោង០៨:២៤នាទី មានរថយន្តបែនដឹកមួយគ្រឿង រ៉េចង្កូតបុកម៉ូតូដែលចតនៅលើចិញ្ចើមផ្លូវនិងជ្រុលទៅបុកសំយ៉ាបផ្ទះរបស់ប្រជាពលរដ្ឋ បណ្តាលឲ្យមនុស្ស០២បាននាក់ស្លាប់បាត់បង់ជីវិត និងមនុស្ស ០៣នាក់ទៀតរងរបួសធ្ងន់ នៅត្រង់ចំណុចផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ១៥៥-១៥៦ នៅចំណុចមុខផ្ទះ ឈ្មោះសុខ សាផេង ភេទប្រុស ស្ថិតនៅភូមិត្រពាំងគូរ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
មន្ត្រីនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថារថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ (បែនដឹកដី) ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ប្រុស លីណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ នៅភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ(គ្មានរបួស) ពេលមកដល់កន្លែងកើតហេតុបានបុកម៉ូតូចំនួន០៥គ្រឿង
ទី១-ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ(ឈប់នៅស្ងៀម) អង្គុយលើម៉ូតូដោយឈ្មោះ ម៉ៅ ស្លេះ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចាម នៅភូមិអង្គរជា ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) អោបកូននៅពីមុខ ឈ្មោះ ស្លេះ សាហ្វីកា ភេទស្រី អាយុ០៣ឆ្នាំ ជនជាតិចាម នៅភូមិឃុំជាមួយ (របួសធ្ងន់),
ទី២-ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ចាម 1G-0211 (បញ្ឈរស្ងៀម),
ទី៣-ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1C-1710 ( បញ្ឈរស្ងៀម),
ទី៤-ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1C-4423 (បញ្ឈរស្ងៀមនិង
ទី៥-ម៉ូតូម៉ាកយាម៉ាហា(ស៊ីរុស) ពណ៌ខ្មៅ គ្មានស្លាកលេខ(បញ្ឈរស្ងៀម) អង្គុយលើម៉ូតូដោយ ឈ្មោះ ប្រុស សេន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិ ត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់នៅហ្នឹងកន្លែងកើតហេតុ) អោបកូនឈ្មោះ សេន សិដ្ឋ ភេទប្រុស អាយុ០៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិឃុំជាមួយ (របួសធ្ងន់)។ និងថ្មើរជើងម្នាក់ឈ្មោះ យស់ ប៊ុនថន ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងធំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់នៅហ្នឹងកន្លែងកើតហេតុ) និងបុកសំយ៉ាបផ្ទះឈ្មោះ សុខ សាផេង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងគូរ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ប្រភពដដែលបន្តថាក្នុងហេតុការណ៍ខាងលើបណ្តាលឲ្យខូចខាត រថយន្ត០១គ្រឿង កំរិតស្រាល ម៉ូតូ០៤គ្រឿងកំរិតធ្ងន់ និង០១គ្រឿងទៀត កំរិតស្រាល និងខូចខាតសំយ៉ាបផ្ទះ និងឥវ៉ាន់មួយចំនួន។ មនុស្សស្លាប់០២នាក់(ស្រី០១នាក់) របួសធ្ងន់០៣នាក់(ស្រី០១នាក់) ៕
(ប្រភពព័ត៌មានយោងតាមផេករបស់អគ្គស្នងការនគរបាលជាតិ)
អត្ថបទដកស្រង់ដោយ៖ សីហា