ក្រោយផ្ទុះរឿងរ៉ាវម្សិលមិញរួចស្រាប់តែ ស្វាមីអ្នកនាង ឱក សុគន្ធកញ្ញា បង្ហោះសារមួយដល់វែងថា…
មហាជនជ្រាបច្បាស់រួហើយថា រឿងរ៉ាវកក្រើកបណ្តាញសង្គមកាលពីម្សិលមិញនោះជុំវិញសារពីសំណាក់ឪពុកដ៏គួរឲ្យភ្ញាក់ផ្អើលនេះ តារាចម្រៀងល្បីឈ្មោះប្រចាំក្នុងផលិតកម្មរស្មីហង្សមាស បានថ្លែងប្រាប់ Fresh News Plus តាមទូរស័ព្ទនៅរសៀលថ្ងៃនេះថា នាងពិតជាមិនបានដឹងអ្វីទាំងអស់ និងមិនយល់ពីអ្វីដែលបានកើតឡើងនាពេលនេះ ហើយបើគាត់ (ឪពុក) បង្ហោះសារនេះមែន នាងចង់ឲ្យទៅសួរលោកឪពុកវិញថា ហេតុអ្វីនៅសុខៗ បង្ហោះពាក្យនេះឡើង។ឱក សុគន្ធកញ្ញា និយាយថា «ខ្ញុំមិនបានដឹងទេបង..! ខ្ញុំអត់ទាន់យល់ បើគាត់ (ឪពុក) បង្ហោះបែបនេះមែន ខ្ញុំចង់ឲ្យទៅ សួរគាត់ទៅថា ហេតុអីគាត់បង្ហោះអ៊ីចឹង? (រួចក៏ចុចបិទទូរស័ព្ទ និងទំនាក់ទំនងលែងបានតែម្ដង)» ចំនែក?ហ្វេសប៊ុករបស់ស្វាមីអ្នកនាងក៌បានបង្ហោះសារបែនេះថា ជូនកូន Cha rlie មកលេងសួនសត្វ ឲ្យស្គាល់សត្វគ្រប់ប្រភេទ ដែលគេយកមកដាក់បង្ហាញក្នុងសួនសត្វ ថាមានសត្វអ្វីខ្លះ ពីព្រោះកូននៅតូច មិនអាចមកម្នាក់ឯងបាន។ តែដល់ពេលកូនធំដឹងកី្តហើយ មិនបាច់មកជូន Daddy មកលេងសួនសត្វវិញទេ ពីព្រោះ Daddy រវល់កំដរ Mommy កូនដើរលេងវិញម្តង…. ជីវិតមនុស្សគ្រាន់តែគិតក៏សប្បាយដែរ… រឿងដែលល្អៗពិតជាមនុស្សជាអ្នកគិតមែន