ភ្ញាក់ផ្អើលយ៉ាងខ្លាំង! ដោយឪពុក បង្កើត ឱក សុគន្ធកញ្ញា ពោលពាក្យថាកូនស្រីមិនស្គាល់ឪពុក
ភ្នំពេញ៖ ទើបនឹងមានការភ្ញាក់ផ្អើលក្រោយពី លោក ឱក បូនី ដែលគេស្គាល់ថាជាឪពុកតារាចម្រៀងលំដាប់ជួរមុខនៅកម្ពុជាកញ្ញា ឱក សុគន្ធកញ្ញា បានពោលពាក្យយ៉ាងកម្សត់ និងបង្កប់ដោយអត្ថន័យចាក់ដោតថា”ទោះជាកូនមិនស្គាល់ឪកឪនៅតែចាំឈ្មោះកូនដែរព្រោះឪអ្នកដាក់អោយ”។
សារនេះត្រូវបានបង្ហោះរយៈពេល៣ថ្ងៃមកហើយភ្ជាប់ដោយរូបថតអនុស្សាវរីយរួមជាមួយកូនស្រី៣សន្លឹក ប៉ុន្តែទើបនឹងមានការចាប់អារម្មណ៍ ហើយមានពាក្យចេញជាសំណួរជាច្រើនចំពោះសំណេរមួយនេះ ហើយថាមូលហេតុអ្វីបានជាតារាចម្រៀងល្បីឈ្មោះឱក សុគន្ធកញ្ញា ហាក់មិនសូវខ្វាយខ្វល់នឹងឪពុកបង្កើតដែលជាតន្ត្រីកររូបនេះ។លោកថា ឪពុកមិនដែលចង់បានអ្វីពីកូនទេគឺចង់បានត្រឹមការសួរសុខទុក្ខប៉ុណ្ណោះ។ លោក ឱក បូនី មិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយ ទោះជាយ៉ាងណា អ្នកជិតដិតនឹងតន្ត្រីករជើងចាស់រូបនេះលើកឡើងថា “ការដែលលោក ឱក បូនី ជា ឪពុកបានពោលពាក្យយ៉ាងកម្សត់បែបនេះគឺនៅចំថ្ងៃទិវា”លោកឪពុក”ឬ “Father Day” ដោយការទន្ធឹងមិនបានឃើញកូនស្រីជាទីស្រលាញ់ផ្ញើសារសួរសុខទុក្ខ ឬបង្ហោះសារជូនពរ ដូចសិល្បករ និងអ្នកលេងបណ្តាញសង្គមជាច្រើននោះ។ សារប្លែកមួយទៀតដែលគេបានសង្កេតឃើញមានក្នុងការបញ្ចេញយោបល់(Comment) បានបញ្ជាកថាសូម្បីថ្ងៃមង្គលការរបស់តារាចម្រៀងឱក សុគន្ធ កញ្ញា លោកត្រូវបានអញ្ជើញឲ្យចូលរួមផងដែរប៉ុន្តែក្នុងនាមជាភ្ញៀវប៉ុណ្ណោះ។ ប្រភពថាដោយសារជួបរឿងបែកបាក់គ្រួសារ និងមានគ្រួសារថ្មីរៀងខ្លួនជាច្រើនឆ្នាំមកហើយ ទើបលោក ឱក បូនី មិនបានមើលថែកូនស្រីដែលការងារគ្រប់យ៉ាងគឺភាគីខាងម្តាយអ្នកស្រី អ៊ី សុគន្ធ ដែលគេស្គាល់ថាជាសាស្ត្រាចារ្យផ្នែករបាំ ជាអ្នកមើលថែគ្រប់គ្រង និងបានត្រួសត្រាយផ្លូវរហូតជួយឲ្យកូនស្រីមានមុខមាត់។ មានសារលើកទឹកចិត្តជាច្រើនផ្ញើជូនទៅលោក ឱក បូនី ជាឪពុកថាកុំឲ្យគិតច្រើន។ ទោះជាយ៉ាងណាក៏មានការលើកឡើងដែរថា មិនសមថាកូនមិនស្គាល់ ឬមិននឹកនាឪពុកនោះទេ ។
ជាមួយគ្នានេះដែរ ស្ត្រីម្នាក់ទំនងជាសាច់ញាតិ តារាចម្រៀង ឱក សុគន្ធកញ្ញា បានបញ្ចេញយោបល់លើកការបង្ហោះនោះថា” តើហេតុអីនាក់ឯងថាកូនមិនស្គាល់ឪនៅថ្ងៃរៀបការកូនបានទៅអញ្ជើញឪពុកមករៀបការកូនដែរតើចុះកន្លងមកនាក់ឯងដែលដឹងពីផ្ទៃក្នុងគ្រួសារពួកគាត់ដែលអត់បើមិនបានដឹងច្បាស់សូមអ្នកទុកពេលទំនេមើលថែគ្រួសារអ្នកអោយបានល្អចោះ ខ្ញុំនិយាយនេះក្នុងនាមខ្ញុំជាបងប្អូនហើយដឹងរឿង សុំអ្នកកុំយកកេត្តិយសគ្រួសារខ្ញុំទៅជាន់ឈ្លី តើអ្នកទំនេខ្លាំងណាស់មែនទេចា៎”។
មានការបញ្ចេញយោបល់ដោយការចោទសួរទៅកាន់ លោក ឱក បូនី វិញដែរថា តើកន្លងមកលោកធ្លាប់បំពេញតួនាទីជាឪពុកគេដែរឬក៏អត់ ? ស្របពេលដែលអ្នកខ្លះថា “ទោះឪពុកឆ្កួតឬជាក៏ជាឪពុកដែការពិតគឺមិនអាចប្រកែកបានឡើយបើគ្មានឪពុកកូនក៏គ្មានថ្ងៃនេះដែពោលគឺឱពុកគាត់ជាអ្នកផ្ដល់កំណើតចឹងកូនៗគ្រប់គួរតែពិចារណាខ្ញុំនិយាយដោយយុត្តិធម៌”។
គេនៅមិនទាន់ឃើញមានប្រត្តិកម្មតបពីសំណាក់ តារាចម្រៀង ឱក សុគន្ធកញ្ញា នៅឡើយជុំវិញការបង្ហោះសារជាសាធារណៈមួយនេះ។
គួរបញ្ជាក់ដែរថា ឱក សុគន្ធកញ្ញា កើតនៅថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ១៩៨៧ ។ ឪពុកឈ្មោះ ឱក បូនី គឺជាតន្រ្តីករម្នាក់ ម្តាយឈ្មោះ អ៊ី សុគន្ធគឺជាគ្រូ បង្ហាត់រាំនៅសកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បះ។ នាងមានបងប្អូនទាំងអស់ ចំនួនបីនាក់នាងជាកូនច្បងក្នុងគ្រួសារ។ក្រោយពីបានប្រលងបញ្ចប់បាក់ឌុបរួចមកនាងក៏បានបន្តការសិក្សាជំនាញសិល្បះនៅ សាលាភូមិន្ទវិចិត្រសិល្បះថែមទៀត។ កញ្ញាបានឈានជើងចូលវិស័យសិល្បះនាអំឡុងឆ្នាំ ១៩៩៩ ផលិតកម្មដែលនាងបានចូលច្រៀងដំបូងនោះគឺផលិតកម្មស្ទឹងសង្កែ និងច្រៀងនៅក្នុងក្លឹប U2 ៕