Ronaldo កំពុងគិតពិចារណាចង់ចេញពីក្លឹបមុនកុងត្រា
Cristiano Ronaldo កំពុងពិចារណាចង់ចាកចេញពីក្លឹប Juventus នៅមុនកិច្ចសន្យាបញ្ចប់រយៈពេល២ឆ្នាំ។ នេះបើតាមសេចក្តីរាយការណ៍ពីអ៊ីតាលី។
បើតាមសារព័ត៌មានអ៊ីតាលី La Repubblica និង Gazzetta dello Sport បានឲ្យដឹងថា Ronaldo បានអាក់អន់ចិត្ត បន្ទាប់ពី Juventus ចាញ់ Ajax ធ្លាក់ពី UEFA Champions League ត្រឹមវគ្គ៨ក្រុម នៅរដូវកាលនេះ ដែលធ្វើឲ្យរូបគេមិនបានឡើងទៅវគ្គ៤ក្រុមចុងក្រោយ ជាលើកដំបូង គិតតាំងពីរដូវកាល ២០០៩/២០១០មក។
សេចក្តីរាយការណ៍ខាងលើ បញ្ជាក់ថា Ronaldo ត្រូវការឲ្យក្លឹប Juventus ទិញកីឡាករសំខាន់ៗមួយចំនួនចូល ដើម្បីឲ្យក្រុមមានឱកាសជោគជ័យ និងអាចឈ្នះពាន UEFA Champions League នៅឆ្នាំ២០២០។ បើមិនដូច្នោះទេ កីឡាករជម្រើសជាតិព័រទុយហ្គាល់ នឹងចាកចេញទៅក្រុមណាផ្សេងទៀត៕
អត្ថបទ៖ គឹមស្រ៊ិន