ម៉េង កែវពេជ្ជតា ផ្ទុះកំហឹងនិងច្រានចោលការចុះផ្សាយថាខ្លួន ដៀមដាម ទេព បូព្រឹក្ស និង G-Davit
(សិល្បៈ)៖ កាលពីពេលថ្មីៗនេះដែរ មានគណនី Youtube មួយបានធ្វើការបង្ហោះដោយប្រើប្រាស់ចំណងជើងធំៗថា “ម៉េង កែវពេជ្ជតា និយាយផ្លែផ្កា G-Davit និង ទេព បូព្រឹក្សឡើងសាហាវ” ដែលធ្វើអោយតារាចម្រៀងជើងចាស់រូបនេះ ប្រតិកម្មភ្លាមៗចំពោះការបង្ហោះរបស់ម្ចាស់គណនី Youtube រូបនេះ។ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានធ្វើការច្រានចោលចំពោះការចុះផ្សាយបែបនេះ ដោយអ្នកនាង បានរៀបរាប់នៅលើបណ្តាញសង្គមថា៖
“គិតទៅអាសត្វចង្រៃហ្នឹងវាចង់ពង្រីកអោយគេស្អប់ខ្ញុំប៉ុន្មាននាក់ទៀត ? ខ្ញុំសូមស្បថយកមេឃដីជាសាក្សីថា មិនដែលបានប៉ះពាល់ដល់វាសូម្បីឈ្មោះ តែវាទេដែលចូលមកប៉ះពាល់ខ្ញុំមុន ។
. កាលបោះឆ្នោត ២០១៨ វាកាត់តសម្តីខ្ញុំអោយគេច្រលំថាខ្ញុំដៀលខ្មែរក្រ ថាខ្មែរល្ងង់
. ក្រោយមកវាចូលដៃជាមួយនាងប្រធានសមាគមសិល្បៈ និងយាយបូរី វាបំភ្លៃថាខ្ញុំមេីលងាយនាង ទូច ស្រីនិច និងមេីលងាយជាងធ្វេីក្រចក
. ថ្ងៃនេះវាមកបំភ្លៃថាខ្ញុំដៀមដាមទេព បូព្រឹក និង G-Davit
ខ្ញុំសូមបដិសេធ ! ខ្ញុំមិនដែលមានគំនិតទាំងអស់នេះទេ វាគឺជាការរៀបចំយ៉ាងថោកទាបជូនចៅហ្វាយថ្មីវា ។ សូមបងប្អូនហ្វ៊ែនធ្វេីជាសាក្សីផង កុំអោយអាសត្វបំផ្លាញសង្គមម្នាក់នេះវាបង្វិលគេតាមចិត្តអញ្ចឹង ។ ដាក់ទំនាយអា ទឹម សុជា ហៅ រាជបុត្រ សូរ្យកាយ អោយក្លាយជាសត្វតិរិច្ឆានថោកទាបជារៀងរហូតគ្រប់ៗជាតិ៕”