ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីវិជ្ជមានលើបុរសខ្មែរ សញ្ជាតិអាមេរិកម្នាក់ មានអាស័យដ្ឋានស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ដែលធ្វើដំណើរត្រលប់មកពីសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះថា បុរសដែលរកឃើញកើតជំងឺកូវីដ១៩នេះ មានអាយុ ៦៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិដំណាក់ប្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បុរសរូបនេះជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក មកដល់កម្ពុជានៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ហើយទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩។ បច្ចុប្បន្ននេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួចហើយ។

សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៣០នាក់ហើយ រួមទាំងអ្នកទើបរកឃើញថ្មីនេះ។ ក្នុងនោះ១២៧នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ហើយ៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩នេះ តាមរយៈអនុវត្តន៍នូវវិធានការអនាម័យ និងវិធានកាទាំងឡាយដែលក្រសួងបានណែនាំ៕

សួមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds