នាយករដ្ឋមន្រ្តីណែនាំ ឲ្យក្រុមហ៊ុនរបស់អ្នកឧកញ៉ា ពុង ខៀវសែ កាយយកអាចម៍ដី ពីបឹងជើងលោក មកសាងសង់ព្រលានយន្តហោះ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ ពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី នៅព្រឹកថ្ងៃទី២២ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យក្រុមហ៊ុន របស់អ្នកឧកញ៉ា ពុង ខៀវសែ កាយយកអាចម៍ដី ពីបឹងជើងលោក មកសាងសង់ព្រលានយន្តហោះ និងមួយផ្នែកទៀត ដើម្បីយកផ្ទៃបឹងនោះ ស្ដុកនិងបញ្ចៀសទឹកជំនន់ ពីស្ទឹងព្រែកត្នោត នៅរដូវវស្សាផងដែរ៕