កម្ពុជាត្រៀម វេចខ្ចប់នាំចេញ ស្លឹកចេក, ត្រយូងចេក និងគល់ស្លឹកក្រៃ ទៅប្រទេសកូរ៉េ ដោយទទួលបានការគាំទ្រពីអ្នកបញ្ជាទិញ

(ភ្នំពេញ)៖ យោងតាមហ្វេសបុកផេករបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះឲ្យដឹងថា៖ តាមរយៈនៃការជួបពិភាក្សាការងារជាមួយក្រុមហ៊ុន HYUNDAI នៅកម្ពុជា នាពេលចុងសប្តាហ៍កន្លងទៅនេះ បានឲ្យដឹងថា៖ កម្ពុជាបាន នឹងកំពុងរៀបចំវេចខ្ចប់ផលិតផលកសិកម្ម បីមុខគឺស្លឹកចេក, ត្រយូងចេក និងគល់ស្លឹកក្រៃ នាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ ប្រកបដោយជោគជ័យ ដោយទទួលបានការគាំទ្រពីអ្នកបញ្ជាទិញ។

បើទោះបីបរិមាណនៃការនាំចេញផលិតផលទាំងបីមុខនេះស្ថិតនៅក្នុងកម្រិតតិចតូចយ៉ាងណាក្តី ក៏យើងមានក្តីមោទនៈចំពោះជាតិយើងនូវអ្វីដែលជាលទ្ធផលទទួលបាន ហើយក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូមចូលរួមអបអរសាទរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open