លោក ហ៊ុន ម៉ាណែត ប្រគល់រថយន្តយោធា ២៩០គ្រឿង ជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ដែលថវិកាបានមកពីការចូលរួមជួយឧបត្ថម្ភពីសប្បុរសជនក្នុងប្រទេស តាមការអំពាវនាវរបស់សម្តេចតេជោ

(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៨ មិថុនា ២០២០ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានធ្វើការ ប្រគល់រថយន្តដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ដែលថវិកាបានមកពីការចូលរួមជួយឧបត្ថម្ភពីសំណាក់ក្រុមសប្បុរសជនក្នុងប្រទេស ដែលមានសមានចិត្តជួយលើកកម្ពស់ប្រសិទ្ធភាពនិងលទ្ធភាព របស់កងកម្លាំងប្រដាប់អាវុធក្នុងការបំពេញភារកិច្ចបម្រើជាតិនិងប្រជាជនយើង។

គួរបញ្ជាក់ថា រថយន្តយោធាដែលកម្ពុជាទិញពីចិនចំនួន ២៩០គ្រឿងនេះ ចែកជូនដល់បណ្តាស្ថាប័ន កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ាណែត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds