ផ្អើលរឿងមីល្ពៅគ្រប់កន្លែង ចុះបានភ្លក់ហើយឬនៅ? បើចង់ភ្លក់ តោះតម្លៃត្រឹមតែ……..
ភ្នំពេញ៖ បន្ទាប់ពីព័ត៌មានមីល្ពៅបានធ្វើអោយមនុស្សជាច្រើន ភ្ញាក់ផ្អើលនាពេលកន្លងមក ស្រាប់តែថ្មីៗនេះមានអ្នកច្នៃសរសៃមីពីផ្លែឈើ និងបន្លែផ្សេងៗដូចជា មីម្រះ មីឆៃថាវក្រហម និងស្រកានាគ ជាដើម ដែលធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ជាខ្លាំង លើបណ្ដាញសង្គមផង។
ស្របពេលដែលរឿងរ៉ាវមួយនេះ កំពុងតែក្លាយទៅជាប្រធានបទក្ដៅគគុក នៅលើបណ្ដាញសង្គម ក៏មានមហាជនមួយចំនួនធំ ក៏រឹតតែចង់ដឹង និងចង់ស្គាល់នូវរសជាតិមីល្ពៅ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍មួយនេះដែរថា វាមានរសជាតិឆ្ងាញ់សមនឹងឈ្មោះល្បីឫយ៉ាងណា។
តាមរយៈជំនួបជាមួយម្ចាស់ហាង មួយកន្លែង នៅក្នុងទីក្រុងភ្នំពេញ លោកពូសុខលី ម្ចាស់ហាង ផ្ទះលតឆា នំគូឆាយសាខាដេអិន បាននិយាយរៀបរាប់ប្រាប់ថា៖
«ហាងគាត់អាហារ សំរាប់លក់ទាំងអស់ សុទ្ធសឹងតែគាត់ ធ្វើដោយខ្លួនឯង លក្ខណៈគ្រួសារ របស់គាត់ ធ្វើអោយមានរសជាតិឆ្ងាញ់ ព្រោះគាត់មិនបានបន្ថែមសារជាតិគីមីបន្ថែមឡើយ អាហារទាំងនោះរួមមាន លតឆា នំគូឆាយ បង្អែមលតអង្ករ និងជាពិសេសមីល្ពៅ ដែលកំពុងតែល្បីមូយនេះតែម្ដង»។
តោះ កុំរង់ចាំយូរអី អាចទៅសាកភ្លក់បាន ចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង ៨:៣០នាទីយប់
ទីតាំង ផ្ទះលេខ១៣c ផ្លូវ១១២ ជិតសាលាបញ្ញាសាស្រ្តដេអិន ឫទូរស័ព្ទទំនាក់ទំនង តាមរយៈ ០៧៧ ៩០ ៧០ ៧១ / ០៩៦ ៨៣ ៤៩ ៤៧២