យុវជនសំរាម ក្ស័យធនហើយ និងប្រកាសលាពីលូទឹកស្អុយបឹងត្របែក ហើយមកផ្ដើមស្នេហាជាមួយតារាសម្តែង សាឡាត់ ស្រីឡាង

(ភ្នំពេញ) ៖ មហាជនទូទៅ ប្រាកដជាបានស្គាល់យ៉ាងច្បាស់ហើយ ពីវត្តមានរបស់ក្រុមយុវជនសំរាម ដែលខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ដើម្បីប្រមូលសំរាមនៅទីតាំងបឹងត្របែក លូទឹកស្អុយ ក្នុងគោលបំណងច្នៃទីតាំងនៅទីនោះ ឲ្យមានភាពល្អប្រសើរ និងមានបរិស្ថានល្អឡើងវិញ ។ សកម្មភាពទាំងនេះ ទទួលបានការកោតសរសើរ និងលើកទឹកចិត្តជាច្រើន ពីមហាជនគ្រប់ស្រទាប់វណ្ណៈ រហូតល្បីដល់ក្រៅប្រទេស ថែមទៀតផង ។

លោក សាន ដារ៉ាវីត ជាស្ថាបនិក«យុវជនសំរាម» បានដឹងនាំយុវជនមួយក្រុម ដែលមានមុខរបរ និងទីលំនៅផ្សេងៗគ្នា បានស្ម័គ្រចិត្តប្រមូលសំរាមចេញពីលូទឹកស្អុយបឹងត្របែក ក្នុងរាជធានីភ្នំពេញ ដោយប្រើប្រាស់ក្បូនបណ្ដែតលើទឹក ចាប់ទាញ និងដងសំរាមចេញពីលូទឹក ដែលមានពណ៌ខ្មៅខាប់ និងក្លិនស្អុយឆួល ដើម្បីប្រែក្លាយតំបន់នេះទៅជារមណីយដ្ឋានមួយ ។ សកម្មភាពសម្អាតទាំងថ្ងៃ និងយប់នេះបានចាប់ផ្ដើមតាំងពីដើមខែមីនា ឆ្នាំ២០១៩ មក ។ ស្រាប់តែ កាលពីថ្ងៃទី១៣ មិថុនា ២០២០ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់«យុវជនសំរាម» បានបង្ហោះសារយ៉ាងដូច្នេះថា «លាហើយលូបឹងត្របែក លាទាំងអាល័យ» ។ តាមរយៈការខមិន សរសេរយ៉ាងខ្លីថា «ក្ស័យធន់ហើយ» ។

នាពេលថ្មីៗនេះបានធ្វើឱ្យមហាជន ចាប់អារម្មណ៍ជាខ្លាំងទៅលើសកម្មភាពលោក សាន ដារ៉ាវីត ឬហៅក្រៅថា «ក្រុមយុវជនសំរាម» និងតារាសម្តែងស្រីវ័យក្មេង សាឡាត់ ស្រីឡាង ដោយបង្កើតកម្រងរូបភាពស្អាតៗ និងផ្អែមល្ហែម យ៉ាងរ៉ូមែនទិកជាមួយនឹងគូស្នេហ៍ នៅលើកោះយ៉ាងមានក្តីសុខ ។ តាមរយៈរូបភាពផ្អែមល្អែមនៅលើកោះនោះ នាំឱ្យតារាស្រី វ័យ២៥ឆ្នាំ សាឡាត់ ស្រីឡាង រូបនេះហាក់បានជួបនូវមនុស្សដែលខ្លួនស្រលាញ់យ៉ាងពិតប្រាកដ និងបានឃើញនូវស្នាមញញឹមជាច្រើន ដោយនាងបានបង្ហោះរូបភាព និងសរសេរសារយ៉ាងមានអត្តន័យនៅក្នុងបណ្តាញសង្គម Instagram ថា «ការជ្រើសរើស គឺសំខាន់ពីមុន ខ្ញុំបានជ្រើសរើសប្រគល់ស្ទើរគ្រប់យ៉ាងដែលជាក្ដីសុខរបស់ខ្ញុំឲ្យទៅមនុស្សផ្សេងក្រៅពីខ្លួនឯង….តែអ្វីដែលត្រឡប់មកវិញ គឺរបួសដែលឈឺ ទឹកភ្នែកដែលស្រក់ តែសម្រាប់ពេលនេះអ្វីដែលខ្ញុំរើសយក គឺក្ដីសុខរបស់ខ្លួនឯងស្រឡាញ់ខ្លួនឯងជាងអ្នកដទៃ…… បើសូម្បីតែខ្លួនយើង យើងមិនស្រឡាញ់ផង តើឲ្យអ្នកណាមកស្រឡាញ់យើង តែពេលនេះ ជីវិតពិតជាមានន័យ ទោះធ្វើការច្រើន តែក៏មានក្ដីសុខ ព្រោះបានឃើញស្នាមញញឹមពីមនុស្ស ដែលស្រឡាញ់ខ្ញុំ…» ។ យ៉ាងណាមិញ បន្ទាប់មានទំនាក់ទំនងស្នេហ៍ជាមួយលោក សាន ដារ៉ាវីត ដែលជាសកម្មជនរបស់ «ក្រុមយុវជនសំរាម» សាឡាត់ ស្រីឡាង ហាក់ដូចជាស្ងាត់នៅក្នុងទីផ្សារសិល្បៈមួយរយៈធំ ប៉ុន្តែបែរជាឃើញនាងមានសកម្មភាពជាច្រើន តាមរយៈការជួយសង្គម និងចូលរួមការអភិវឌ្ឍន៏សម្បត្តិធម្មជាតិនានា ដូចការចែកអំណោយ ដាំដើមឈើ និងការធ្វើជាវីដេអូអប់រំ នៅក្នុងសង្គមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds