លោក ពេជ្រ ស្រស់ ៖”រក្សាជីវិតឲ្យគង់គឺមិនខ្វះពេលកើបប្រាក់ទេ”រួមគ្នាបន្តប្រយុទ្ធជាមួយនឹងជំងឺCOVID-19ទាំងអស់គ្នា

(ភ្នំពេញ)៖លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមកុំភ្លេចការពារខ្លួនពីជម្ងឺកូវីដ១៩ ព្រោះជម្ងឺនេះមិនអាចភ្លេចបងប្អូនឡើយ។ ក្រៅពីនោះទេលោកបានដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកំពុងលំបាកក្នុងកាលៈទេសៈមួយនេះដោយរូប លោកបានផ្តាំផ្ញើរសូមកុំភ្លេចពីជង្ងឺមួយនេះឲ្យសោះ។

ដោយនៅក្នុងសំណេរតាមរយៈផេកហ្វេសប៊ុករបស់លោកបានបង្ហោះថា៖ ខ្ញុំបានដឹងថាបងប្អូនខ្មែរមួយចំនួនធំ មិនថាអ្នកក្រ អ្នកមាន កម្មករ ឬនាយទុននោះទេ ដែលកំពុងប្រឹងរស់ដោយលំបាកក្នុងកាលៈ ទេសៈអាជំងឺ COVID-19 បាននឹងកំពុងយាយីលើពិភពលោក ប៉ុន្តែបងប្អូនគឺត្រូវតស៊ូទៅមុខជាមួយភាពរឹងមាំបន្តទៀត ។
លោកបានសរសេរបន្ថែមទៀតថា សូមបងប្អូនកុំភ្លេច ខ្លួនជាមួយនឹងអាជំងឺ COVID-19 ឲ្យសោះ ពីព្រោះថាវាមិនដែលភ្លេចយើងនោះទេ គឺណាស់តែពួកយើងទេ ដែលភ្លេចវា ដោយសាររវល់ស្តាជីវភាពរបស់បងប្អូន បើទោះយ៉ាងនេះក្តី យើងត្រូវប្រយុទ្ធឲ្យឈ្នះជំងឺចង្រៃលើពិភពលោកនេះ ហើយសុំបងប្អូនខ្មែរត្រូវចងចាំថា “រក្សាជីវិតឲ្យគង់គឺមិនខ្វះពេលកើបប្រាក់ទេ”រួមគ្នាបន្តប្រយុទ្ធជាមួយនឹងអាជំងឺCOVID-19ទាំងអស់គ្នា ដោយក្តីគោរពពីខ្ញុំ ពេជ្រ ស្រស់

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds