អាជ្ញាធរខេត្តសៀមរាប រុះរើសំណង់ នៅមុខប្រាសាទអង្គរវត្ត

(សៀមរាប) ៖ សំណង់អគារមុខប្រាសាទអង្គរវត្តត្រូវបានរុះរើជាស្ថាពរដោយមានការចូលរួម សហការដោយមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្រោមគម្រោងអភិវឌ្ឍន៍របស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

លោក សឿង ស៊ីថា ប្រធានការិយាល័យទីក្រុងស្អាតនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា នេះជាសំណង់ទី១០ហើយ ដែលត្រូវបានរុះរើដោយស្ម័គ្រចិត្ត និងប្រគល់ទីតាំងជូនអាជ្ញាធរជាតិ អប្សរាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ និងសម្បទាទេសចរណ៍។ លោកបន្តថា ចំពោះការរុះរើនាពេលនេះ មន្ទីរទេសចរណ៍សប្បាយរីករាយសហការជាមួយអាជ្ញាធរ ជាតិអប្សរាដើម្បីរួមចំណែកអភិវឌ្ឍន៍ កែលម្អជាសួនច្បារ ដាំដើមឈើ ឱ្យមានការទាក់ទាញ ទេសចរណ៍មកលេងកាន់តែច្រើនក្នុងតំបន់បេតិកភណ្ឌរបស់កម្ពុជា។ លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការរុះរើសំណង់ទាំងអស់ មុខប្រាសាទអង្គរវត្ត គឺមិនត្រូវបានលើកលែងអគារណាមួយទេ សូម្បីសំណង់របស់អាជ្ញាធរជាតិ អប្សរាផ្ទាល់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds