(ពោធិ៍សាត់)៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញក្បែររបងផ្ទះរបស់អ្នកភូមិបង្កការភ្ញាក់ផ្អើល
(ពោធិ៍សាត់)៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញក្បែរបងផ្ទះរបស់អ្នកភូមិបង្កការភ្ញាក់ផ្អើល ខណៈគេសង្ស័យជាករណីឃាតកម្ម ហេតុការណ៍ខាងនេះបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង០៧:៣០នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរបស់ផ្ទះរបស់ឈ្មោះ អ៊ឹម សំអៀត ភេទប្រុស ស្ថិតនៅក្នុងភូមិយស ឃុំស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
តាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលដែលបានចុះដល់កន្លែងកើតហេតុ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ អ៊ុក សុខឡា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិឃុំកើតហេតុខាងលើ ។
នគរបាលប៉ុស្តិ៍រដ្ឋបាលបានបន្ថែមទៀតថា ក្រោយធ្វើការពិនិត្យ និងធ្វើការស្រាវជ្រាវជុំវិញហេតុការណ៍ លើខ្លួនប្រាណសាកសពពុំមានស្លាកស្នាមអ្វីគួឲ្យសង្ស័យក្នុងករណីឃាតកម្មនោះឡើយ បុរសរងគ្រោះអាចស្លាប់បណ្ដាលមកពីខ្យល់គ(គាំងបេះដួង) នៅពេលដែលអាកាសធាតុក្ដៅខ្លាំងពិសេសជនរងគ្រោះចូលចិត្តទទួលទានស្រាជំនួសបាយ សាកសពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាត្តិ ទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
(ប្រភពពីផេករបស់អគ្គស្នងការនគរបាលជាតិ)
ដកស្រង់ព័ត៌មានដោយ៖ សីហា