Juventus ឡេីងវគ្គផ្តាច់ព្រ័ត្រ Coppa Italia ទោះលេងស្មេី ០-០ ទល់នឹង AC Milan ក៏ដោយ

(ក្រុងតូរីន)៖ កីឡាករពាក់លេខ៧ Cristiano Ronaldo បានទាត់បាល់ប៉េណាល់ទី១១ម៉ែត្រអត់ចូលនៅនាទី១៦ តែក្រុមសេះបង្កង់ Juventus នៅតែឡេីងទៅវគ្គផ្តាច់ព្រ័្រតនៃពានទី២ អ៉ីតាលី Coppa Italia ដដែល ទោះលេងស្មេី ០-០ ទល់នឹង AC Milan ក៏ដោយ។

នេះជាការបរាជ័យក្នុងការទាត់បាល់ ១១ម៉ែត្រលេីកទី២ របស់ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំនៃ២រដូវកាលក្នុងក្លិប Juventus។ នេះបេីយោងតាមការចេញផ្សាយដោយ CNA។

ក្រុមដែលស្ថិតនៅទីក្រុងតូរីន Juventus មិនអាចធ្វេីអ្វីក្រុមមកពីទីក្រុងមីឡាន បាន ឡេីយ បេីទោះបីជាក្រុមនេះ (AC) នៅសល់សមាជិក តែ ១០នាក់ចាប់ពីវគ្គទី១ មកក្នុងការប្រកួតនារាត្រីថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០ ជេីងទី២ ក្នុងវគ្គ៤ក្រុមចុងក្រោយ។

នេះជាការវិលមកប្រកួតវិញ ក្រោយសម្រាកជិត៣ខែមកនេះ ដោយសារវិបត្តិកូវីដ១៩ទូទាំងសកលលោក បន្ទាប់ពីលេងស្មេី ១-១ កាលពីជេីងទី១ កាលខែកុម្ភះនៅទឹកដីរបស់ Milan ដោយមាន Juventus មាន១គ្រាប់ក្រៅដី។

Juventus ត្រូវរង់ចាំរវាងក្រុមឈ្នះ Inter Milan ឬ Napoli ដែលត្រូវប្រកួតជេីងទី២ រាត្រីថ្ងៃសៅរ៍ នេះ ដេីម្បីដណ្តេីមពាន Coppa Italia ជាលេីកទី១៣ ឆ្នាំ២០២០ នេះ ដ្បិត Napoli បានយកឈ្នះ Inter ១-០ កាលពីជេីងទី១៕JUV vs MIL Dream11 Team - Check My Dream11 Team, Best players list ...Preview: Coppa Italia semi-final, 2nd leg - Juventus vs. AC Milan

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds