លោក ផន ផល្លា អនុប្រធានគណបក្សយុវជនកម្ពុជា សង្ឃឹមថានឹងមានសប្បុរសជនដទៃទៀត ចូលរួមចំណែកជួយដល់ក្មួយស្រីដែលមានជំងឺជើងធំដោយថ្ងៃច័ន្ទក្រោយនេះក្មួយនឹងត្រូវធ្វើការកាត់ជើងចេញ១ចំហៀងតែម្តង
(ភ្នំពេញ)៖លោក ផន ផល្លា អនុប្រធានគណបក្សយុវជនកម្ពុជានិងជាប្រធានមូនិធិសប្បុរសធម៌នៃគណបក្សយុវជនកម្ពុជា បានបង្ហោះរៀបរាប់អំពីការឈឺចាប់របស់ប្អូនស្រីម្នាក់ដែលមានជំងឺជើងធំចាប់តាំងពីកំណើតមកម្លេះ។
យោងតាមផេកហ្វេសប៊ុក មូលនិធិសប្បុរសធម៌នៃ គយក បានបង្ហោះថា៖ពូជួយក្មួយបានតែប៉ុណ្ណឹងទេសង្ឃឹមថានឹងមានបងៗ និង ពូមីងដទៃទៀត ចូលរួមចំណែកជួយដល់ក្មួយស្រីដែរ ។
យ៉ាងណាមិញ ខ្ញុំសូមបញ្ជាក់ថា ក្មួយស្រីដែលកើតជំងឺជើងធំម្នាក់នេះបានរងការឈឺចាប់តាំងពីកំណើតមកម្លេះ ហើយជើងរបស់ក្មួយចេះតែរីកធំទៅៗ និង មានការឈឺចាប់ធ្វេរដង ដែលធ្វើឱ្យក្មួយទ្រាំលែងបានទៅហើយ…ហ៊ឹម…ពិតជាគួរឲ្យសោកស្តាយណាស់ក្មួយស្រីមិនអាចរក្សាជើងនេះបានតទៅទៀតនោះទេ ដោយថ្ងៃច័ន្ទក្រោយនេះក្មួយនឹងត្រូវធ្វើការកាត់ជើងចេញ១ចំហៀងតែម្តង អាណិតក្មួយណាស់….គ្រួសាររបស់ក្មួយក៏ក្រីក្រ ពូមិនដឹងថាក្មួយត្រូវរស់នៅយ៉ាងណានោះទេ ក្រោយពីការកាត់ជើងចេញហើយ…..#យប់នេះឆ្លៀតមកសួរសុខទុក្ខក្មេងៗនៅមន្ទីរពេទ្យ
គួរជំរាបផងដែរថា លោក ផន ផល្លា ជាបុគ្គលម្នាក់ដែលតែងតែឈឺឆ្អាលរឿងសង្គមជាតិ ដោយរូបលោក តែងតែជួយនូវចាស់ជរាគ្មានទីពឹង និងកុមារកំព្រា ដែលគ្មានឪពុកម្តាយ និងកុមារដែលរស់នៅតាមគំនរសម្រាមយកមកផ្តល់ការសិក្សារៀនសូត្ររហូតដល់ចប់ថ្នាក់រៀនផងដែរ។