(ស្វាយរៀង)៖ អាជ្ញាធរខេត្តស្វាយរៀងជម្រុញឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះករណីសត្វឆ្មាខាំ ឬខ្វាច

(ស្វាយរៀង)៖ បន្ទាប់ពីមានជនរងគ្រោះដោយសារឆ្មាខាំ ដែលបង្កជាជម្ងឺដ៏កាចគ្រោះថ្នាក់ដល់អាយុជីវិតរួចមក អាជ្ញាធ័រខេត្តស្វាយរៀង បានអំពាវនាវឱ្យប្រជាពលរដ្ឋដទៃទៀត មានការប្រុងប្រយ័ត្នចំពោះសត្វចិញ្ចឹមប្រភេទនេះ និងគប្បីចាក់វ៉ាក់សាំងការពារជាមុន។

អាជ្ញាធ័រខេត្តស្វាយរៀង បានចុះសួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលត្រូវបានសត្វឆ្មាខាំ និងក្រញៅចំនួន ០៣គ្រួសារ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នំា២០១៩ នេះ នៅឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង៕

អត្ថបទ៖ សីហា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds