សៀង ចន្ធា សុំ​ទោស​សម្រាប់​គ្រាប់​បាល់​អូស​​​​ដាច់​ខ្សែ​ការពារ​តែ​មិន​អាច…..

​ខ្សែ​ប្រយុទ្ធ​​ក្រោម​អាយុ​២២​ឆ្នាំ​កម្ពុជា ​សៀង ចន្ធា បាន​​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​សម្រេច​ទី​របស់​ខ្លួន​​មិន​បាន​​សម្រេច​ សម្រាប់​ឱកាស​ដែល​រូប​គេ​អូស​បាល់​​ដាច់​ខ្សែ​ការពារ​​វៀតណាម ក្នុង​ការ​ប្រកួត​ 2019 AFF U22 Championship ដែល​បាន​បញ្ចប់​មុន​​នេះ​ដោយ​កម្ពុជា​ចាញ់​វៀតណាម ១-០ ។

​ក្នុង​ការ​ប្រកួត​មុន​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​សៀង ចន្ធា បាន​អូស​បាល់​ដាច់​ខ្សែ​ការពារ និង​ព្យាយាម​សុទ្ធ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ត្រូវ​បាន​អ្នក​ចាំ​ទី​របស់​ក្រុម​វៀតណាម​ជួយ​បាន​។ ក្នុង​ការ​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​នោះ​ ​​ខ្សែ​ប្រយុទ្ធ​​របស់​កម្ពុជា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​ពិត​ជា​សោក​ស្ដាយ ដែល​ធ្វើ​មិន​បាន​សម្រេច​ ដោយ​សារ​រូប​គេ​សម្រេច​ចិត្ត​លឿន​ពេក។ យ៉ាង​ណា​ ចន្ទា បាន​សម្ដែង​ការ​សុំ​ទោស​ទៅ​កាន់​អ្នក​គាំទ្រ​ និង​សន្យា​ធ្វើ​ឲ្យ​បាន​ល្អ​នៅ​ប្រកួត​ក្រោយ​ៗ ។

​អតីត​យុវជន​បាទី​រូប​នេះ​​​ក៏​បាន​អរគុណ​ទៅ​កាន់​អ្នក​គាំទ្រ​ផង​ដែរ​ ដែល​បាន​ចំណាយ​ពេល​វេលា​មក​គាំទ្រ​ក្រុម​ U22 កម្ពុជា។ ​រូប​គេ​ក៏​សំណូមពរ​ឲ្យ​អ្នក​គាំទ្រ​កម្ពុជា បន្ត​សកម្មភាព​គាំទ្រ​បន្ត​ទៀត ដើម្បី​ចូល​រួម​លើក​កម្ពស់​វិស័យ​បាល់ទាត់​កម្ពុជា​ឲ្យ​មាន​ការ​រីក​ចម្រើន។

​រំលឹក​ថា ក្រុម​យុវជន​​ក្រោម​អាយុ ២២ ឆ្នាំ​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៤ បន្ទាប់​ពី​ចាញ់​វៀតណាម​ ១-០ ក្នុង​ព្រឹត្តិការណ៍ 2019 AFF U22 Championship ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​៕ ​

ចង់​ដឹង​ឱកាស​នោះ​ខក​យ៉ាង​ណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds