ប្រទេសចិនសម្រេចលុបចោលឈ្មោះសត្វពង្រូលចេញពីបញ្ជីថ្នាំបុរាណ ដើម្បីចូលរួមទប់ស្កាត់ការជួញដូរសត្វដ៏កម្រមួយប្រភេទនេះ

(ចិន)៖ តាមរយៈសារព័ត៌មាន bangkokpost បានរាយការណ៍ថា រដ្ឋាភិបាលចិនបានសម្រេលុបចោលឈ្មោះសត្វពង្រូលចេញពីបញ្ជីថ្នាំបុរាណរបស់ខ្លួន ដែលការសម្រេចមួយនេះត្រូវបានធ្វើឡើងក្នុងគោលបំណងចូលរួមទប់ស្កាត់ការជួញដូរសត្វដ៏កម្រ និងជិតផុតពូជមួយប្រភេទនេះ។ សូមបញ្ជាក់ជូនថា កន្លងមកសត្វពង្រូលគឺជាប្រភេទសត្វដែលមានតម្លៃនិងមានតម្រូវការខ្ពស់ណាស់នៅក្នុងទីផ្សារងងឹង ព្រោះគេជឿថាផ្នែកជាច្រើនរបស់សត្វប្រភេទនេះមានទាំង ស្រកា សាច់ គ្រឿងក្នុង និងឆ្អឹងរបស់វា គឺជាថ្នាំបុរាណសម្រាប់រក្សាសុខភាពឲ្យរឹងមាំនិងអាចព្យាបាលជំងឺជាច្រើនមុខបានយ៉ាងមានប្រសិទ្ធភាព។

យ៉ាងណាក្តី ការពីពេលថ្មីៗនេះសកម្មភាពប្រឆាំងតវ៉ានឹងការជួញដូរសត្វព្រៃបានកើតមានជាហូរហែនៅក្នុងប្រទេសចិន ដោយក្រុមសកម្មជនការពារសិទ្ធិសត្វចង់ឲ្យរដ្ឋាភិបាលចិនទប់ស្កាត់ទីផ្សារងងឹតមួយនេះឲ្យបានជាដាច់ខាត ដើម្បីរក្សាពូជសត្វកម្រផងនិងដើម្បីទប់ស្កាត់ការចម្លងមេរោគពីសត្វព្រៃមួយចំនួនមកកាន់មនុស្សដោយយថាហេតុផង ដូចជាករណីផ្ទុះមេរោគកូវីដ ១៩ អីចឹង គឺត្រូវបានគេសង្ស័យថាបានសម្លងចេញទីផ្សារលក់សាច់សត្វព្រៃក្នុងក្រុងវូហាន ប្រទេសចិន។ អង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (The World Wide Fund for Nature) បានសម្តែងនូវសេចក្តីសាទរយ៉ាងខ្លាំងចំពោះការសម្រេចរបស់រដ្ឋាចិន ព្រោះវានឹងជួយកាត់បន្ថយតម្រូវការទិញសត្វពង្រូលបានមួយផ្នែកធំ ជាពិសេសគឺសម្រាប់មនុស្សជំនាន់ក្រោយតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds