ហាមដាច់ខាតដាក់អាសនៈព្រះនៅទីតាំងទាំង ៥ កន្លែងនេះ! រាសីនឹងដាក់អស់មួយជីវិត ប្រសិនបើចចេះដាក់តាម កន្លែងនោះ!
នេះបើតាមការលើកឡើងរបស់គ្រូចិនស៊ែដ៏ពីរបៀបតាំងអាសនៈព្រះដូចខាងក្រោម៖
១. ហាមដាច់ខាតដាក់អាសនៈព្រះនៅជញ្ជាំងបង្គន់ឬបន្ទប់ទឹក។ ផ្អែកតាមធាតុទាំង ៥ ធាតុទឹកពីបង្គន់នឹងពន្លត់ធាតុភ្លើងនៃវត្ថុស័ក្តិសិទ្ធរបស់អាសនៈព្រះ។
២. ហាមដាក់ទល់មុខទ្វារចូលផ្ទះ។ ទ្វារផ្ទះតំណាងឱ្យការហូរចូលទ្រព្យសម្បត្តិ ហើយប្រសិនបើចរន្តទ្រព្យហូរចូលចំពីមុខអាសនៈព្រះ វានឹងបង្កចលាចល ហើយទ្រព្យក៏នឹងមិនហ៊ានចូលផ្ទះនោះដែរ។
៣. ហាមដាក់លើធ្នឹមដែលមានស្នាមឆ្កូត ឬមេធ្នឹម។ ធ្នឹមជួយជំរុញថាមពលនៃវត្ថុស័ក្តិសិទ្ធឱ្យរឹតតែពូកែ។ ហើយប្រសិនបើមានស្នាមឆ្នូតប្រតាក ក៏បានន័យស្មើនឹងការហូតយកថាមពលនោះចេញពីវត្ថុស័ក្តិសិទ្ធដូចគ្នា។
៤. ហាមដាក់ក្នុងបន្ទប់ដេក ព្រោះព្រះត្រូវបានចាត់ទុកជារបស់មិនអាចមើលងាយមើលថោកបានឡើយ។ ការដាក់អាសនៈព្រះក្នុងបន្ទប់ដេកមានន័យស្មើនឹងការប្រមាថព្រះ។
៥. ហាមព្យួរអាសនៈព្រះពីធ្នឹមផ្ទះ ព្រោះវាបើកាលណាព្យួរអាសនៈព្រះវានឹងធ្វើឱ្យអាសនៈយោលយោគឥតឈប់ឈរ នេះមានន័យស្មើនឹងអស្ថេរភាព ហើយវត្ថុស័ក្តិសិទ្ធក៏មិនហ៊ាននៅទីកន្លែងបែបនេះដែរ។
ទីតាំងសម្រាប់ដាក់អាសនៈព្រះគឺជារឿងសំខាន់ណាស់ជាពិសេសសម្រាប់អ្នកប្រណិបតន៍ព្រះពុទ្ធសាសនា។ ក្រៅពីការគោរពដល់ព្រះ ការរើអាសនៈព្រះចេញពីទីតាំងនេះក៏ដូចជាជួយលើករាសីនិងហុងស៊ុយរបស់អ្នកផងដែរ៕