គង់ សុជាតិ ដឹកដៃស្វាមីទៅផ្អែមល្ហែមលើកោះ ក្រោយផ្ទុះព័ត៌មានអ្នកទី៣ចូលជ្រៀតជ្រែក

(សិល្បៈកម្សាន្ត)៖ ជាការពិតណាស់ដូចពាក្យចាស់តែងពោលថា ក្រោយភ្លៀងមេឃ និងស្រឡះ ដូចដែលអ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ក្រោយពីបានជួបព្យុះភ្លៀងនៅក្នុងជីវិតគូប្តីប្រពន្ធ ដែលមានជនទី៣ចូលជ្រែកស្នេហា ធ្វើឲ្យអ្នកទាំងពីរកាន់តែយល់ចិត្តគ្នាខ្លាំងលើសដើម។

ថ្មីៗនេះអ្នកនាង គង់ សុជាតិ និងស្វាមីជាទីស្រលាញ់បានធ្វើដំណើរកម្សាន្តនៅលើដែលកោះ សាងអនុស្សាវរីយ៏យ៉ាងផ្អែមល្ហែមហាក់បីដូចជាកំលោះក្រមុំទើបតែផ្តើមស្នេហ៍ក្នុងគ្រាដំបូង ជាមួយការតុបតែងខ្លួនបែបយុវវ័យ មើលទៅជាមានសុភមង្គល ប្រកបដោយក្តីសុខខ្លាំងៗតែម្តង ជាហេតុធ្វើឲ្យអ្នកអត់គូមិនតិចនាក់នោះលួចច្រណែនប្តីប្រពន្ធមួយគូនេះ។អ្នកនាង គង់ សុជាតិ បានបង្ហោះសារយ៉ាងមានអត្ថន័យថា៖ “តោះសាងអនុស្សាវរីយ៏ជាថ្មីនៅលើទឹកដីកោះដ៏ស្រស់ស្អាត ពេលវាលាបណ្តាលឲ្យយើងជួបគ្នា ពេលវាលាបណ្តាឲ្យស្រលាញ់គ្នា … យ៉ាងណាបងគឺជាមនុស្សតែម្នាក់ដែលស្រលាញ់អូន”៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open