Ronaldo បាននិយាយជាមួយម្ដាយថា៖ កូនខំប្រឹងណាស់ ប៉ុន្តែកូនមិនអាចជួយក្រុមខ្លូនឯងបាន
នាក់ស្រី Dolores Aveiro ម្ដាយរបស់ Cristiano Ronaldo បានបង្ហាញសម្ដីរបស់កូនប្រុសខ្លួន ក្រោយពីមិនអាចជួយក្រុម Juventus ឱ្យឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League បាន។
ក្រុម Juventus បានបរាជ័យក្រោមថ្វីជើងក្រុម Ajax ក្នុងលទ្ធផល ៣-២ គិតទាំងពីរជើង វគ្គ៨ក្រុមចុងក្រោយ Champions League ។ ក្រោយពីមិនអាចជួយក្រុមឡើងវគ្គបន្ដបាននេះហើយ Ronaldo បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តនោះទេ ព្រោះនេះជាឆ្នាំដំបូងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ដែលរូបគេមិនអាចឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន។
អ្នកស្រី Dolores Aveiro ដែលជាម្ដាយបង្កើតរបស់ Ronaldo បាននិយាយក្រោយចប់ការប្រកួតនោះថា៖ “កូនប្រុសខ្ញុំបានដើរមកមុខខ្ញុំ ក្រោយចប់ការប្រកួត ជាមួយទឹកមុខស្រពោននិងអោនមុខចុះ។ គាត់ពិបាកចិត្តខ្លាំង ព្រោះមិនអាចជួយក្រុមឡើងវគ្គបន្ដបាន គាត់បានប្រាប់ខ្ញុំថា [កូនប្រឹងប្រែងខ្លាំងណាស់ប្រកួតនេះ ប៉ុន្តែកូនមិនអាចធ្វើឱ្យមានអព្ភូតហេតុកើតឡើងបាន… ម៉ែកូនសុំទោសផង]”។
អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន