នៅលើពិភពលោកចំនួនអ្នកឆ្លង COVID-19 កើនដល់ជិត ៧លាននាក់ ស្លាប់ជាង ៤០ម៉ឺននាក់ និងជាសះស្បើយជាង ៣.៤លាននាក់
(បរទេស)៖ គិតត្រឹមម៉ោង 10ព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦,៩៦៦,៤១២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤០១,៦០៧នាក់ និងជាសះស្បើយឡើងវិញ ៣,៤០៤,៤១៥នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើនដដែល។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៩៨៨,៤៦១នាក់ ស្លាប់ចំនួន ១១២,០៦៩នាក់ និងជាសះស្បើយចំនួន ៧៤៨,៦៨៧នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩នោះ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៦៧៣,៥៨៧នាក់ ស្លាប់ចំនួន ៣៥,៩៥៧នាក់ និងជាសះស្បើយ ៣០២,០៨៤នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៤៥៨,៦៨៩នាក់ ស្លាប់ ៥,៧២៥នាក់ និងជាសះស្បើយ ២២១,៣៨៨នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖