តើ​មានរឿង​អ្វី​ទៅ? តារា​កំប្លែង​នាយ ចេក ប្រកាស​លក់​ផ្ទះ​?

(ពិភពសិល្បៈ) ៖ តារា​កំប្លែង​នាយ ចេក បាន​ប្រកាស​លក់​ផ្ទះ​ដែល​ខ្លួន​កំពុង​រស់នៅ ដើម្បី​ដោះ​ស្រាយ​បំណុល​ធនាគារ ខណៈ​ពេល​ដែល​តារា​កំប្លែង​រូប​នេះ បាន​បាត់បង់​ឱកាស​ស្ទើរ​ទាំងស្រុង​ក្នុង​ការ​សម្តែង ហើយ​តារា​កំប្លែង​រូប​នេះ​រស់នៅ​ដោយ​ការ​លក់ដូរ​បន្តិចបន្តួច​នៅ​រមណីយដ្ឋាន​គី​រី​រម្យ​នា​ពេល​បច្ចុប្បន្ន​នេះ​។

ផ្ទះ​ដែល​នាយ​ចេក​ប្រកាស​លក់​នោះ មា​នទី​តាំងនៅ​ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល គឺជា​ប្រភេទ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី ខាងក្រោម​ថ្ម ដោយ​តារា​កំប្លែង​រូប​នេះ​បាន​ប្រកាស​លក់​ក្នុង​តម្លៃ​ប្រមាណ​១៧​ម៉ឺន​ដុល្លារ​។ នាយ ចេក បាន​អះអាង​ប្រាប់​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា លោក​បាន​សម្រេច​លក់​ផ្ទះ​នា​ពេល​នេះ ដើម្បី​សង​ទៅ​ធនាគារ​ដែល​លោក​បាន​ជំពាក់​ក្នុង​ពេល​ដែល​លោក​មិន​អាច​រក​ចំណូល​បាន​អ្វី​បាន​ច្រើន​ក្នុង​ពេល​នេះ ទើប​មិន​មាន​អ្វី​ដោះស្រាយ​ក្រៅពី​លក់​ផ្ទះ​។ លោក​ថា ពូ​ចង់​លក់​ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល ព្រោះ​ឥឡូវ​មិនសូវ​មាន​ចំណូល​ដូច​ពី​មុន​ទេ​ក្មួយ ទើប​បានជា​ដាច់​ចិត្ត​លក់​ផ្ទះ ព្រោះ​ពូ​គ្មាន​អ្វី​ដោះស្រាយ​ក្រៅពី​ផ្ទះ​នឹង​ទេ​។ លោក​បញ្ជាក់​ថា បើសិនជា​លោក​លក់ដាច់​ផ្ទះ​នេះ លោក​អាច​នឹង​ត្រឡប់​ទៅ​រស់នៅ​ឯ​នៅ​ស្រុក​កំណើត​នា​ខេត្តតាកែវ ព្រោះ​នៅ​ស្រុក​កំណើត​ដី​អាច​ថោក​ជាង​នៅ​ជាយក្រុង ប៉ុន្តែ​យ៉ាងណា លោក​ត្រូវ​រង់ចាំ​សិន​ថា តើ​អាច​នៅ​សល់​ប្រាក់​ប៉ុន្មាន? ក្រោយ​លក់​ផ្ទះ​ដាច់ ហើយ​សង​ធនាគារ​នោះ​។

នាយ ចេក បាន​ឲ្យ​ដឹង​បន្ថែម​ថា លោក​បាន​ជំពាក់​បំណុល​ធនាគារ​ប្រមាណ​ជិត​2​ម៉ឺន​ដុល្លារ ដោយ​លោក​ទើបតែ​បង់​បាន​១​ឆ្នាំ​នៅ​សល់​៨​ឆ្នាំ​ទៀត និង​បំណុល​ឯកជន​ខ្លះ​ទៀត ហើយ​មូល​ហេតុ​ដែល​លោក​ជំពាក់​គេ​នេះ គឺ​មក​ពី​លោក​បាន​ខ្ចី​គេ​យក​មក​ទិញ​ឡាន​កូរ៉េ ដើម្បី​ដឹក​ផ្លែ​ឈើ​មក​លក់ តែរ​កអី​មិន​បាន​ខាត​រហូត ហើយ​ឡាន​ចេះ​តែ​ខូច​លក់​យូរ​ទៅ​ក៏​លក់​ឡាន​សង​គេ​មិន​គ្រាន់​ផង​។ លោក​បញ្ជាក់​ថា ប្រសិនបើ​ការ​លក់​ផ្ទះ​ដាច់ ហើយ​សង​ធានា​គារ​អស់ រួច​នៅ​សល់​ប្រាក់​ខ្លះ​នោះ លោក​នឹង​ទៅ​នៅ​ស្រុក ហើយ​ទិញ​ដីស្រែ​សម្រាប់​បង្កបង្កើន​ផល និង​រក​ទិញ​តូប​ឱ្យ​កូន​លក់​នៅ​ផ្សារ​ព្រៃ​ល្វា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds