ក្រោយរងការរិះគន់អង្គុយជំទែងជើងបង្ហាញសម្រស់ដើមទ្រូងរួចមក មាន សូនីតា ឆ្លើយតបទៅវិញឡើងឡូយ
(កម្សាន្ត)៖ កាលពីពេលថ្មីៗនេះរូបថតសិចស៊ីអង្គុយជំទែងជើងបង្ហាញសម្រស់ដើមទ្រូងរបស់រាជិនីក្រម៉ា មាន សូនី ទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនដោយមិននឹកស្មានថា នាងជាតារាស្រីម្នាក់ដែលស្លៀកពាក់សមរហូតដល់ទទួលបានងារជារាជិនីក្រម៉ាបែរជាទៅស្លៀកពាក់បែបហ្នឹងសោះ។
ក្រោយរងការរិះគន់ មាន សូនីតា បានឆ្លើយតបទៅវិញថា៖”មានឈ្មោះជាអ្នកសិល្បៈជៀសមិនផុតទេពីពាក្យតិះទៀនធ្វើខ្លួនល្អពេកជួយសង្គមគេថា ” ជោរ ” ធ្វើឲ្យតែល្បីអ្នកលិល្ប:ក៏មានតំលៃដូចគេដូចឯងដែរហេតុអីគាត់ជាមនុស្សសាធារណ: ហើយអ្នកទាំងអស់គ្នាថាគ្នាឆ្កួត ថាឡប់ , មីនេះ , មីនោះ មិនក្រែងមាត់ផងចឹងការងារអ្វីក៏មានតំលៃដែរហេតុយើងមិនចេះអោយតំលៃគ្នាចឹង , សួរថាអ្នករស់អត់សិល្ប: បានអត់”។ នាង បន្ថែមថា ពាក្យថាសិល្បៈមានច្រើនបែប ច្រើនទំរង់ ទៅតាមបែបបទនីមួយៗ ដែលអាចកំសាន្តបានរម្យទមពេកគេថាស្រែ អត់ទាន់សម័យឡូយឆាយពេកគេថាធ្វើខ្លួនទាក់ប្រុសសំញែងពេក ភ្លេចខ្លួនហាយសូ គេថាមានគេចញ្ចឹមបើយើងមិនប្ដូរស្តាយ គេថាយើងអត់ទាន់សម័យ មិនចេះអាប់ដេតដោយខ្លួនឯង មិនចេះមើលប្រទេសជិតខាងគេដើរដល់ណាហើយអញ្ចឹងបានសិល្បៈយើងមិនរីកចម្រើន”។
តើអត្ថន័យនៃភាពសិចស៊ីហ្នឹងមានន័យយ៉ាងម៉េចអោយពិតប្រាកដ?ហេតុអី្វបានជាការបង្ហាញភាពសិចស៊ីរបស់ស្ត្រីបានត្រឹមតែ ជារូបភាព និងអំពើនៃការលក់ខ្លួន រកប្រុស ជាដើមតែប៉ុណ្ណោះអ៉ីចឹង? បើទាំងអស់គ្នាឃើញតារាបរទេស រាំ ស្លៀកពាក់ sexy មួយៗសរសើរណាស់ គេធ្វើសមណាស់ គួរអោយស្រលាញ់ ហេតុអ្វីតារាគេមានសមត្ថភាពម៉េស ធ្វើអីក៏សមធ្វើអីក៏ល្អ… ហាហា ចុះទាំងអស់គ្នាមានដែរសរសើរតារាស្រុកយើងចឹងអត់ ឬក៏អ្វីក៏ដោយអោយតែតារាក្នុងស្រុកធ្វើ ត្រូវតែរងសំពាធ នៃការកំណត់ទាំងអស់នេះ? ពិតមែនឬ ដែលវប្បធម៌របស់យើងមិនមានភាព sexy? ពិតមែនឬ ដែលភាព sexy ជាអំពើទោស? ពិតមែនឬ?ខ្ញុំគិតថា រឿងនេះ មានទំរង់ និងបែបបទផ្សេងៗគ្នា គួរណាស់គិតអោយបានជ្រៅ ច្រើនជាងរិះគន់ តាមតែចិត្តឯង៕