សម្តេចតេជោ ហ៊ុន សែន៖ នាពេលអនាគត កម្ពុជានឹងប្រើប្រាស់ អំពូលវៃឆ្លាត ទូទាំងប្រទេស

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា នាពេលអនាគត នៅប្រទេសកម្ពុជា នឹងប្រើប្រាស់អំពូលវៃឆ្លាត ទូទាំងប្រទេស ដើម្បីកាត់បន្ថយការប្រើប្រាស់ ថាមពលអគ្គិសនី។

ក្នុងជំនួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនា ហេដ្ឋា រចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទីក្រុងព្រះសីហនុ នឹងក្លាយជាទីក្រុងឆ្លាតដើរមុនគេ ដែលប្រើប្រាស់ អំពូលវៃឆ្លាត។

នាពេលថ្មីៗនេះ សម្ដេចតេជោ ក៏បានណែនាំឲ្យភាគីពាក់ព័ន្ធទាំងអស់ យកអំពូលវៃឆ្លាត ជាង៥ពាន់អំពូល មកដាក់នៅខេត្តព្រះសីហនុ ដើម្បីបំភ្លើជូនប្រជាពលរដ្ឋធ្វើដំណើរ។

សម្ដេចតេជោ មានប្រសាសន៍ថា «ហើយខ្ញុំគិតថា នៅទូទាំងប្រទេសថ្ងៃក្រោយ នឹងត្រូវ ប្រើ ប្រាស់ អំពូលបែបនេះ (អំពូលវៃឆ្លាត) ដើម្បីបំភ្លើផ្លូវ។ដែលហៅថា អំពូលវៃឆ្លាត? ឆ្លាតនៅ ត្រង់ថា នៅពេលមានរថយន្ដ និងអ្នកធ្វើដំណើរ តាមផ្លូវហ្នឹង អាអំពូលនឹងវាភ្លើឡើង។ ប៉ុន្ដែ នៅពេលគ្មាន រថយន្ដ និងគ្មានអ្នកធ្វើដំណើរ អំពូលនឹង វានឹងថយពន្លឺ” ។

សម្ដេចតេជោ រៀបរាប់ថា អំពូលដាក់នៅតាមផ្លូវរាល់ថ្ងៃនេះ បានធ្វើឲ្យចំណាយថវិកា រាប់សិបលានដុល្លារ ក្នុង១ឆ្នាំៗ សម្រាប់បំភ្លើនៅតាមដងវិថីនៅកម្ពុជា។ សម្ដេចថា បើប្រើ ប្រាស់ អំពូលវៃឆ្លាតវិញ នឹងចំណេញយ៉ាងច្រើន ផងដែរ។

ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ផ្លូវថ្នល់ នៅក្រុង ព្រះសីហនុ ក៏ទាក់ទាញភ្ញៀវទេសចរជាតិ-អន្ដរជាតិ មកទស្សនា នៅខេត្តព្រះសីហនុ ដែលនាំឲ្យ សេដ្ឋកិច្ចជាតិ មានការរីកចម្រើនផងដែរ ។ ខណៈការកសាងផ្លូចំនួន៣៤ខ្សែ នៅព្រះសីហនុ សម្រេចបាន៩០% និងសម្រេចបញ្ចេញ កញ្ចប់ថវិកាជាតិប្រមាណ ៣០០លានដុល្លារ។

សម្ដេចតេជោ ថា«គ្រាន់តែផ្លូវថ្នល់ នៅព្រះសីហនុ ក៏ទាក់ទាញភ្ញៀវទេសចរមកទស្សនា ខេត្តព្រះសីហនុ ដែរ»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds