នៅលើពិភពលោកចំនួនអ្នកឆ្លង COVID-19 កើនដល់ជាង ៦.១លាននាក់ ស្លាប់ជាង ៣៧ម៉ឺននាក់ និងជាសះស្បើយជាង ២.៧លាននាក់
(បរទេស)៖ គិតត្រឹមម៉ោង 9ព្រឹកថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦,១៥០,០៤៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៧០,៤៩៩នាក់ និងជាសះស្បើយឡើងវិញ ២,៧២៩,៩១៧នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៨១៦,៤១២នាក់ ស្លាប់ចំនួន ១០៥,៥៥០នាក់ និងជាសះស្បើយចំនួន ៥៣០,៦៤៧នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖