ពិតជាគួរឲ្យសរសើរណាស់!! លោក ពេជ្រ ស្រស់ ៖ការចែករំលែកនូវស្នាមញញឹមដល់បងប្អូនខ្មែរយើង ដែលមានជីវភាពមិនសូវធូរធារគឺជាភាពសាមគ្គីមួយរបស់ជនជាតិខ្មែរយើង

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែឧសភា  ឆ្នាំ២០២០នេះ លោក ពេជ្រ ស្រស់​ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅទីតាំងគំនរសម្រាម ជើងឯក និងបាននាំយក មុង និងស្បែកជើងកវែងជូនបងប្អូន៨០គ្រួសារ ទៅចែកប្រជាពលរដ្ឋដែលរស់នៅតំបន់នោះផងដែរ ដោយក្នុងមួយគ្រួសារទទួលបាន មុង ចំនួន១ និង ស្បែកជើងជ័រកៅស៊ូកវែង១គូរ។

នេះបើយោងតាមការបង្ហោះនៅលើផេកហ្វេសបុករបស់លោកផ្ទាល់ថា៖នៅល្ងាចមិញនេះ ខ្ញុំក៏បានឆ្លៀត ពេលចុះមកសួរសុខទុក្ខបងប្អូនរស់នៅទីតាំងចាក់សំរាមជើងឯកក៏បាននាំយកមុង និងស្បែកជើងជូនបងប្អូន៨០គ្រួសារ ហើយក្នុងមួយគ្រួសារទទួលបានមុង១ និងស្បែកជើងជ័រកៅស៊ូកវែង១គូរដែរការចែករំលែកនូវស្នាមញញឹមដល់បងប្អូនខ្មែរយើង ដែលមានជីវភាពមិនសូវធូរធារគឺជាភាពសាមគ្គីមួយរបស់ជនជាតិខ្មែរយើង។

គួរបញ្ជាក់ផងដែរថាលោកធ្លាប់បានចែកអំណោយជូនប្រជាពលរដ្ឋបាន ៧លើករួចមកហើយ ដោយកាលពីលើកទី១ ចែកជូនពលរដ្ឋដែលខ្វះខាតពិតប្រាកដចំនួន១០០គ្រួសារស្ថិតនៅភ្នំព្រះរាជទ្រព្យ(ភ្នំឧត្តុង) និងលើកទី២ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន១៣០គ្រួសារ និងលើកទី៣ ចែកជូនប្រជាពលរដ្ឋដែលរស់នៅតាមសំយ៉ាបផ្ទះគេនិង អ្នកប្រកបរបរធាក់ស៊ីក្លូលើកទី៤ចែកជូនប្រជាពលរដ្ឋរត់ម៉ូតូឌុប​ចំនួន១០០គ្រួសារ ដែលស្ថិតនៅក្នុងក្រុងភ្នំពេញលើកទី ៥ជូនក្មេងៗកំព្រានៅផ្ទះសហគមន៍កុមារកំព្រាក្នុងស្រុកឈូកខេត្តកំពតចំនួនអង្ករ២០បេ និងលើកទី៦ ចែកជូនលោកយាយលោកតាចាស់ៗក្រីក្រ 20គ្រួសារមកពីស្រុកដងទង់និងស្រុកឈូកខេត្តកំពត ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាមនិង មី និងមានត្រីខ ផងដែរ និងលើកទី ៧ លោកបានដឹកនាំយកអង្ករយកទៅចែកជូនកុមារកំព្រា នៅមណ្ឌលថែទាំកុមារមួយកន្លែងនៅខណ្ឌកំបូល ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds