វិរៈសិល្បករផ្នែកចំរៀងអាយ៉ៃគឺ លោកគ្រូ ឈិន ឈៀង បានទទួលមរណៈភាពហើយ
(ភ្នំពេញ)៖ យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងមុននេះបន្តិចថា វិរៈសិល្បករ ផ្នែកចំរៀងអាយ៉ៃគឺ លោកគ្រូ ឈិន ឈាង បានទទួលមរណៈភាពនៅរសៀលម៉ោង៣និង៤៥នាទី នៅគេហដ្ឋាន របស់គាត់ ដែលស្ថិតនៅបឹងកក់ទី២ ខណ្ឌទួលគោក ខាងក្រោយវត្តនាគវ័ន្ត។ អាស្រ័យដូចបានជំរាបជូនខាងលើនេះសូមបងប្អូនសិល្បករ មេត្តាជ្រាបជាដំណឹង ។
តាមសម្តីរបស់លោកស្រី អ៊ុក សុផា ត្រូវជាភរិយា បានរៀបរាប់ថា៖ លោកតាស្មៀនឈិន ឈៀង ជាបុត្រ លោកតា នាន់ឈិន(ស្មៀនឈិន) ជាអ្នកមច្រៀងអាយ៉ៃដែលមានឈ្មោះបោះសំឡេងតាំងពីទសវត្សរ៍៦០មកម្ល៉េះ។ មកដល់ទសវត្សរ៍៨០ និង ៩០លោកតាកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំង លោកតាជាតួឯកល្ខោនយីកេ និងអាយ៉ៃរឿងនៅវិទ្យុជាតិិ ដែលធ្វេីឱ្យប្រជាជនខ្មែរជំនាន់នោះមិនអាចភ្លេចសំឡេងលោកបានឡើយ ហេីយក៏ចេះច្រៀងនិងលេងចាបុីដងវែងផងដែរ។
មកដលឆ្នាំ២០០០ប្លាយ លោកតាហាក់បីដូចជាស្ងាត់ការសំដែងទៅៗតាមវ័យរសៀលទៅៗដែរ។ ក្រោយមកឮដំណឹងថា៖លោកតាធ្លាក់ខ្លួនឈឺជាទម្ងន់ដែលសម្រាន្តនៅតែផ្ទះ ហើយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រុមគ្រួសារលោកតាបានផ្សាយដំណឹងថា៖ លោកតាកាន់តែយ៉ាប់ខ្លាំង ហើយរហូតដល់ម៉ោង៣ និង៣៥នាទីថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២០នេះ លោកគ្រូ ឈិន ឈាង បានទទួលមរណភាពនៅគេហដ្ឋានរបស់លោកគ្រូ៕