ម៉ៅ គីមធីតា ចេញមុខបកស្រាយក្រោយផ្ទុះព័ត៌មានមានផ្ទៃពោះជាមួយ គូម៉ា ជិតគ្រប់ខែ សម្រាល
(កម្សាន្ត)៖ក្រោយផ្ទុះព័ត៌មាន មានផ្ទៃពោះ ជាមួយ តារាចម្រៀង គូម៉ា ផ្អើលពេញ ហ្វេសប៊ុក រួចមក ឥឡូវ នេះម៉ៅ គីមធីតា បាន ចេញ មុខបកស្រាយហើយ ដើម្បីបញ្ចប់មន្ទិល ទាំងអស់កុំឲ្យមានការយល់ច្រឡំតទៅទៀត។
ម៉ៅ គីមធីតា បានឲ្យដឹងថារឿងខ្លួនមានផ្ទៃពោះជាមួយ គូម៉ា មិនមែនជាការពិត ឡើយសូមពុក ម៉ែ បងប្អូន កុំមានការយល់ ច្រឡំ រូបថតបង្ហោះមានផ្ទៃពោះជិតឆ្លងទន្លេ ហ្នឹង គឺនាងថត ខ្សែរភាពយន្តភាគឲ្យទូរទស្សន៍ មួយដែលត្រៀមដាក់បញ្ចាំង ក្នុង ពេល ឆាប់ ៗ ខាង មុខនេះហើយ គ្មានអ្វីលើសពីហ្នឹងនោះទេ។ជាមួយអារម្មណ៍អស់ សំណើច ម៉ៅ គីមធីតា និយាយ ថា៖” គ្រាន់ តែឃើញព័ត៌មានហ្នឹងភ្លាមខ្ញុំនិងបងគូម៉ាភ្ញាក់ព្រឺត តែម្ដងបងអើយឲ្យ មានផ្ទៃ ពោះយ៉ាងម៉េចទៅបើខ្ញុំ ទាំងពីរនាក់ មិន ទាន់បាន រៀបការហ្នឹងគ្នាផងហ្នឹង។ តែមកពីខ្ញុំបង្ហោះអត់បាន ដាក់ ថាមាន ផ្ទៃពោះ ហ្នឹងថតរឿងទើប ធ្វើឲ្យពួគគាត់យល់ច្រឡំ។តែយ៉ាងណាខ្ញុំសូមអរគុណ បងអ្នកសារព័ត៌មានដែល បានចាប់អារម្មណ៍រឿងខ្ញុំ”។
ចំពោះ រឿងចូល រោងការជាមួយ តារាចម្រៀង គូម៉ានៅ ពេលណា នោះ ម៉ៅ គីមធីតា សុំលាក់សិន គ្រប់យ៉ាងនាងនឹង ប្រាប់ ពុក ម៉ែបងប្អូននៅពេលក្រោយទៀត ៕