រាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញវិធានការស្រោចស្រង់កំណើនសេដ្ឋកិច្ចជុំទី៤

(ភ្នំពេញ): រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដាក់ចេញនូវវិធានការជុំទី៤ ដើម្បីកាត់បន្ថយផលប៉ះពាល់នានាដែលអាជីវកម្ម ក៏ដូចជាធុរកិច្ចក្នុងវិស័យសំខាន់ៗកំពុងជួបប្រឈមដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមសេចក្តី ប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី ២៦ ឧសភា ឆ្នាំ ២០២០។

ការដាក់ចេញនូវ វិធានការ បន្ថែម របស់រដ្ឋាភិបាល សំដៅជួយ ដល់វិស័យឯកជន និងកម្មករ និយោជិត ដែលទទួល រងផលប៉ះពាល់ ធ្ងន់ធ្ងរ ពីការរីករាល ដាលជំងឺកូវីដ-១៩ នាពេលនេះ គឺសំដៅ ធានាលំនឹង នៃសេដ្ឋកិច្ច និងសង្គម ពិសេសរក្សា លំនឹង អាជីវកម្ម របស់ ក្រុមហ៊ុន រោងចក្រ និងសហគ្រាស ឲ្យ បន្តអាជីវកម្ម ឆ្លងផុតពីវិបត្តិកូវីដ-១៩។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួង សេដ្ឋកិច្ច បញ្ជាក់ ទៀតថា វិធានការជំរុញ សេដ្ឋកិច្ច ជុំទី៤ នេះក៏បាន គិតគូរដល់ការបង្កើន ចូលរួម ចំណែក បន្ធូរបន្ទុក នៃការរស់នៅ របស់ពលរដ្ឋ ក្រីក្រ តាមរយៈកម្មវិធី ជំនួយ សង្គមផងដែរ។

លើសពីនេះទៅទៀត វិធានការ ជុំទី៤នេះ ក៏បានផ្តោត ទៅលើការ ជួយស្តារ និងជំរុញ លទ្ធភាព អាជីវកម្ម និង ធុរកិច្ចឲ្យងើបឡើងវិញ ដើម្បីចូលរួម ជំរុញ កំណើន សេដ្ឋកិច្ច នៅក្នុង បរិការណ៍ ក្រោយ វិបត្តិនៃ ជំងឺនេះ។

 

សេចក្តីប្រកាស បញ្ជាក់ទៀតថា រដ្ឋាភិបាល នៅតែបន្ត ជួយវិស័យ ទេសចរណ៍ ដោយបន្ត លើកលែង ការបង់ពន្ធ ប្រចាំខែ រយៈពេល ២ខែបន្ថែមទៀត ចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២០ ចំពោះអាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារ ទេសចរណ៍ ដែលបាន ចុះបញ្ជី ជាមួយ អគ្គនាយកដ្ឋាន ពន្ធដារ។

លើសពីនេះទៅទៀតនោះ បន្តអនុញ្ញាត ឲ្យមិនបង់ ប្រាក់ភាគទាន ធានារ៉ាប់ រងរបប ហានិភ័យ ការងារ និងថែទាំសុខភាព ក្នុងអំឡុង ព្យួរការងារ និងជាពិសេស បន្តលើកលែង ការបង់ថ្លៃ បន្តអាជ្ញា បណ្ណទេសចរណ៍ គ្រប់ប្រភេទ នៅក្នុងវិស័យ ទេសចរណ៍ សម្រាប់ឆ្នាំ២០២១ និងវិធានការ សំខាន់មួយ ទៀត គឺវិធានការផ្តល់ ហិរញ្ញប្បទាន សម្រាប់ អាជីវកម្ម។

ជាការអះអាង របស់រដ្ឋាភិបាល នឹងបន្តតាមដាន យ៉ាងជាប់ជានិច្ច នូវសភាពការ ផលប៉ះពាល់ពី ជំងឺកូវីដ-១៩ លើសេដ្ឋកិច្ច និងសង្គមជាតិ និងត្រៀម ជាស្រេច ក្នុងការដាក់ចេញ វិធានការ បន្ថែម ដើម្បីផ្តល់នូវការ ជួយគាំទ្រ សមស្រប និងតាមការ ចាំបាច់ ដល់ក្រុមហ៊ុន អាជីវកម្ម កម្មករ និយោជិត និងក្រុមប្រជាពលរដ្ឋ ដែលទទួលរង ផល ប៉ះពាល់ធ្ងន់ធ្ងរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds