លោក ពេជ្រ ស្រស់ ៖ សជណ ដែលរដ្ឋាភិបាលឲ្យស្ថាប័នសមត្ថកិច្ចពិនិត្យនិងរកដំណោះស្រាយជូនពលរដ្ឋដែលទទួលបាន តាមរយៈប្រតិភូគណបក្សយុវជន ប៉ុន្តែការអនុវត្ត សជណ នេះហាក់គ្មានចលនាទាល់តែសោះ

(ភ្នំពេញ)៖នៅព្រឹកនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ដែលធ្វើឡើងនៅថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០២០ ហើយការប្រជុំធ្វើឡើងនៅចុងខែ ដើម្បីអោយសមាជិកទាំងអស់បានផ្ដល់យោបល់និងកែរតម្រូវ រាល់កំហុសខុសឆ្គង ក្នុងនោះលោក ពេជ្រ ស្រស់ បានលើកឡើងថា៖

នៅក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ខ្ញុំបានលើកឡើងអំពីការកកស្ទះដំណោះស្រាយជូនប្រជាពលរដ្ឋ ដែលរដ្ឋាភិបាលបានសម្រេចចេញសជណឲ្យស្ថាប័នសមត្ថកិច្ចពិនិត្យនិងរកដំណោះស្រាយជូនពលរដ្ឋ ដែលទទួលបានសជណពីរដ្ឋាភិបាលតាមរយៈប្រតិភូគណបក្សយុវជនប៉ុន្តែការអនុវត្ត​ សជណ នេះហាក់គ្មានចលនាទាល់តែសោះ។

លោកបានបន្តទៀតថា  ដូច្នេះក្នុងនាមខ្ញុំជាសាម៉ីប្រតិភូបានស្នើដល់រាជរដ្ឋាភិបាលជួយពិនិត្យលើភាពអសកម្មរបស់មន្រ្តីថ្នាក់ក្រោមជាតិ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋរងគ្រោះ ក្រៅពីចំណុចខាងលើខ្ញុំក៏បានលើកយកបញ្ហាមួយចំនួនទៀតដាក់ជូនរដ្ឋាភិបាលតាមរយៈលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាដើម្បីពិនិត្យ និងស្វែងរកដំណោះស្រាយឲ្យទាន់ពេល

គួររំលឹកថាក្នុងកិច្ចប្រជុំឧត្តមតែងតែលើកឡើងពីការកកស្ទះដំណោះស្រាយជូនប្រជាពលរដ្ឋ នឹងដោះស្រាយបញ្ហាផ្សេងៗដល់ប្រជាពលរដ្ឋ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds