ប្រតិភូគណបក្សយុវជនកម្ពុជា បង្វិលសំណុំរឿងជូនប្រជាពលរដ្ឋចំនួន ០៩គ្រួសារវិញដោយសារបណ្ដឹងទាំងនោះជាប់បម្រាមរាជរដ្ឋាភិបាល

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ប្រតិភូគណបក្សយុវជនកម្ពុជា បានបង្វិលសំណុំរឿងជូនប្រជាពលរដ្ឋចំនួន ០៩គ្រួសារវិញដោយសារបណ្ដឹងទាំងនោះជាប់ បម្រាមរាជរដ្ឋាភិបាល ហាមមិនឲ្យប្រតិនៅក្នុង ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចុះសិក្សា លើកសំណើទៅរាជរដ្ឋាភិបាលដើម្បីពិនិត្យដោះស្រាយ។ នេះបើយោងតាម ទំព័រហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។

លោកបានលើកឡើងថា ” វាជាការបញ្ចូនសំណុំរឿងយ៉ាងសោះកក្រោះត្រឡប់ទៅកាន់ពលរដ្ឋវិញ ដែលពលរដ្ឋបានប្តឹងមកកាន់យើងខ្ញុំ ប៉ុន្តែយើងខ្ញុំគ្មានសិទ្ធ និងអំណាចគ្រប់គ្រាន់ក្នុងការចុះសិក្សាអំពីសំណុំរឿងរបស់បងប្អូននោះឡើយ ដោយសំណុំរឿងរបស់បងប្អូនជាប់បម្រាមរដ្ឋាភិបាលមិនអនុញ្ញាតឲ្យយើងខ្ញុំចុះសិក្សាលើកជូនទៅរដ្ឋាភិបាលដើម្បីពិនិត្យដោះស្រាយម្តងទៀតនោះទេ។ ខ្ញុំសង្ឃឹមថាបងប្អូននឹងយោគយល់ដល់យើងខ្ញុំផងចុះ 🙏🙏🙏🙏🙏🙏🙏🙏 ” ។

ខាងក្រោមនេះ ជាលិខិតបង្វិលសំណុំរឿង របស់គណបក្សយុវជនកម្ពុជា៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds