ប្រទេសថៃរកឃើញករណីថ្មីបន្ថែម ៣នាក់ នាំឱ្យចំនួនសរុបកើនដល់ ៣,០៤៥នាក់

(ថៃ)៖ យោងតាមការចុះផ្សាយរបស់ The Nation Thailand នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃរកឃើញករណីវីរុស COVID-19 ចំនួន ៣ និងគ្មានការស្លាប់ថ្មីនោះទេក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យករណីសរុបមានដល់ ៣,០៤៥នាក់។ បើតាមសម្តីរបស់វេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាព COVID-19 បាននិយាយថា ករណីថ្មីៗចំនួន ៣ ដែលស្ទើរតែមិនបង្ហាញរោគសញ្ញានេះ ត្រូវបានរកឃើញនៅកន្លែងដាក់ដាច់ដោយឡែករបស់រដ្ឋ ដោយទី១ជាស្ត្រីម៉ាស្សាអាយុ ៥១ឆ្នាំ ត្រឡប់មកពីប្រទេសរុស្ស៊ី និង ២នាក់ទៀត ជាបុរសមានអាយុ ៤៥ឆ្នាំដូចគ្នា ដែលបានត្រឡប់មកពីប្រទេសគុយវ៉ែត។

ទន្ទឹមនឹងនេះដែរអ្នកជំងឺម្នាក់បានជាសះស្បើយ និងបានវិលត្រឡប់មកផ្ទះវិញនៅថ្ងៃនេះ។ ក្នុងចំណោមករណីទាំង ៣,០៤៥ គឺនៅសល់តែ ៥៩ ករណីប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈមានករណី ២,៩២៩ បានជាសះស្បើយ ហើយអ្នកស្លាប់សរុបមាន ៥៧នាក់។ នៅទូទាំងពិភពលោកចំនួនករណីដែលត្រូវបានបញ្ជាក់បច្ចុប្បន្នមានប្រហែល ៥.៤៩ លាននាក់ និងប្រហែល ៣៤៥,០០០នាក់បានស្លាប់។ អាមេរិកនៅតែជាប្រទេសឈរលំដាប់ទី១ ទាំងឆ្លងនិងស្លាប់ ដោយមានអ្នកឆ្លងចំនួន ១.៦ លាននាក់ និងស្លាប់ជិត ១០ម៉ឺននាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds