កងកម្លាំងនគរបាលរាជធានីភ្នំពេញនៅបន្តចុះល្បាត ទោះបីជាបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរបានបញ្ចប់ក៏ដោយ
(ភ្នំពេញ)៖ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ កងកម្លាំងនគរបាលរាជធានីភ្នំពេញនៅតែបន្តដើរល្បាត ដើម្បីថែរក្សា និងការពារនូវសន្តិសុខជូនប្រជាពលរដ្ឋ បើទោះបីជាបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរបានបញ្ចប់រួចទៅហើយក៏ដោយ៕
អត្ថបទ៖ សីហា