លោក ម៉ម ប៊ុនហេង ចុះពិនិត្យការងារ និងសុខភាពអ្នកដំណើរត្រឡប់មកកម្ពុជា តាមជើងហោះហើរពេលយប់ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ

(ភ្នំពេញ)៖ ដើម្បីទប់ស្កាត់ ការរាតត្បាតពីការចម្លង វីរុសផ្លូវដង្ហើម COVID-19 ដែលកំពុងផ្ទុះឡើង និងវិវឌ្ឍយ៉ាងឆាប់រហ័សនៅលើសកលលោក រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅយប់កណ្ដាលអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញចុះមកពិនិត្យការងារ និងសុខភាពអ្នកដំណើរពីបណ្ដាប្រទេសផ្សេងៗត្រលប់មកកម្ពុជា តាមជើងហោះហើរពីសាធារណរដ្ឋកូរ៉េ។ ជាក់ស្ដែងនៅយប់នេះមានជើងហោះហើរចំនួនពីរជើង ពីសាធារណរដ្ឋកូរ៉េ សរុបមានអ្នកដំណើរ១០០នាក់ មានជាជនជាតិខ្មែរ កូរ៉េ បារំាង អាមេរិក អ៉ីរ៉ាក់ ក្នុងនោះមន្ដ្រីរបស់យើងមិនអនុញ្ញាតឱ្យអ្នកដំណើរទាំងអស់នោះត្រលប់ទៅផ្ទះនោះទេ គឺត្រូវយករថយន្ដដឹកពួកគាត់ ទៅដាក់មណ្ឌលត្រួតពិនិត្យសុខភាព ស្ថិតនៅក្នុងទីតាំងទ័ពអាកាសកងយោធពលខេមរភូមិន្ទ និងមណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីយកសំណាកធ្វើតេស្ដរកកូវីដ១៩ ទាំងយប់។

លោករដ្ឋមន្ដ្រីសុខាភិបាល ម៉ម ប៊ុនហេង បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែបន្តការពារ និងប្រុងប្រយ័ត្នខ្ពស់ ទៅតាមការវិធានការការពារ របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds