អ្នកនាងឡាយ លក្ខិណា លោកសេដ្ឋីកាណាដា លែងឲ្យវិលមកខ្មែរ?
(កម្សាន្ត)៖ បងប្អូនពិតជាបានស្គាល់ហើយ អ្នកនាង ឡាយ លក្ខិណា ដែលជាតារាសម្តែងនៅតែស្រស់ស្អាតទោះជាអាយុច្រើនបន្តិចមែន។ អ្នកនាង ឡាយ លក្ខិណា បានបាត់ខ្លួនពីក្នុងស្រុកអស់ជាង៩ខែមកហើយ តាំងពីនាងបានជួបសេដ្ឋីកាណាដា កាលពីខែសីហា ឆ្នាំ២០១៩ម៉្លេះ។ ចំពោះការលុបចោលការវិលមកស្រុកកំណើតវិញ កាលពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៩ នោះ ត្រូវបានគេសង្ស័យថា លក្ខិណា កំពុងគេចប៉ូលិសកាណាដា ព្រោះ វីសានាងផុតកំណត់ទៅហើយ និងខ្លះទៀតថា អ្នកនាងកំពុងតែសាងស្នេហ៍ថ្មីលើទឹកដីមួយនេះយ៉ាងមានសេចក្តីសុខ…។
ឡាយ លក្ខិណា បានហោះចេញពីស្រុកខ្មែរ ទៅច្រៀងសម្តែងនៅកាណាដា តាំងពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ម៉្លេះ ហើយតាមគម្រោងនាងត្រូវវិលវិញនៅថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៩ ពោលគឺការចេញទៅកាណាដា លើកនេះមានរយៈពេលតែ៣ខែគត់ប៉ុណ្ណោះ។ ប៉ុន្តែរហូតមកដល់ពេលនេះ មានរយៈពេល៩ខែទៅហើយ ដែលអ្នកនាងឡាយ លក្ខិណា នៅតែមិនព្រមវិលមកស្រុកវិញទេ ទើបធ្វើឱ្យមានការលេចឮថា នាងបានគេចប៉ូលិសកាណាដា ដើម្បីរស់នៅទីនោះតទៅទៀត និងខ្លះទៀតថា នាងកំពុងតែសាងស្នេហ៍ថ្មីលើទឹកដីកាណាដា ហើយគូស្នេហ៍ជាអ្នកធានារ៉ាប់រងនាងគ្រប់បែបយ៉ាងទាំងអស់អ៊ីចឹងទោះជាផុតវីសា ក៏គ្មានបញ្ហាដែរ។
គួរបញ្ជាក់ថា ក្រៅពីចេញទៅច្រៀងសម្តែងនៅកាណាដា លើកទី២នេះ អ្នកនាងឡាយ លក្ខិណា ក៏បានទៅថតបទចម្រៀងឱ្យផលិតកម្ម Sandapl ផងដែរ ព្រោះនាងមានកុងត្រាជាមួយផលិតកម្មនេះ ហើយ នាងថែមទាំងមានតួនាទីនៅក្រុមហ៊ុន Sponsor មួយនៅកាណាដា ដែលមានសិទ្ធិក្នុងការជ្រើសរើសតារាពីស្រុកខ្មែរ ទៅច្រៀងនៅកាណាដា ទៀតផង។ដោយឡែក ការបន្តស្នាក់នៅកាណាដា លែងចង់វិលវិញនេះ ត្រូវបានគេសង្ស័យថា តារាជើងចាស់ រូបនេះកំពុងមានស្នេហាថ្មីហើយ ខណៈដែលនាងធ្លាប់សារភាពប្រាប់អ្នកយកព័ត៌មានយើងថា ពិតជាមានគេតាមស្រលាញ់មែន ប៉ុន្តែនៅសិក្សាចិត្តគ្នានៅឡើយ មិនទាន់ច្បាស់លាស់ទេ។ យ៉ាងណា ទស្សនិកជនរង់ចាំមើលថា តើអ្នកនាងឡាយ លក្ខិណា ពិតជាបាយបាយស្រុកខ្មែរ ហើយជ្រើសផ្លូវ “ជួញឆ្ងាយ ប្រសើរជាងជួញជិត” ការប្រគល់បេះដូងឱ្យប្រុសកាណាដា ឃុំគ្រងអស់១ជីវិត ?…៕