នៅលើពិភពលោកចំនួនអ្នកឆ្លង COVID-19 កើនដល់ជាង ៥.២លាននាក់ ស្លាប់ជាង ៣៣ម៉ឺននាក់ និងជាសះស្បើយជាង ២.១លាននាក់
(បរទេស)៖ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥,២៩៧,២១៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៣៩,៣៦៦នាក់ និងជាសះស្បើយឡើងវិញ ២,១៤៩,៧៥៤នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៦៤៤,៣៣១នាក់ ស្លាប់ចំនួន ៩៧,៦១២នាក់ និងជាសះស្បើយចំនួន ៣៩៧,០៥៥នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖