គ្រូចិនសែ៖ បើចង់ឲ្យផ្ទះរបស់អ្នកមានហុងស៊ុយ សូមបញ្ចៀសរឿងទាំង ៧នេះជាដាច់ខាត
ការដាក់ទូរទស្សន៍នៅក្នុងបន្ទប់ដេក, គែមគ្រែជាប់ជញ្ជាំង ឬ ទុកឲ្យប្រព័ន្ធបំពង់ទឹកធ្លុះធ្លាយ … គឺជារឿងដែលត្រូវបញ្ចៀសនៅក្នុងហុងស៊ុយ ។ អ្នកណាក៏ប្រាថ្នាសុខភាពល្អ, សំណាង, ប្រាក់កាស, សុភមង្គល និង សេចក្តីស្រឡាញ់នៅក្នុងជីវិតដែរ ។ រឿងនោះបកស្រាយថា ហេតុអ្វីបានជាពីមួយថ្ងៃទៅមួយថ្ងៃមានមនុស្សកាន់តែច្រើនឡើងបានជឿទៅលើហុងស៊ុយ ក្នុងបំណងមានប្រភពថាមពលល្អ, ការបំពេញបន្ថែម និង នាំសំណាងល្អមកដល់ខ្លួន ។
ហុងស៊ុយនៅក្នុងជីវិត និង ការងារកំពុងជានិន្នាការដែលត្រូវបានមនុស្សជាច្រើនមានជំនឿ ។ ប្រសិនបើចេះពីរបៀបប្រើហុងស៊ុយល្អ ម្ចាស់នឹងទទួលបានប្រភពឧស្ម័នបំពេញបន្ថែមល្អ ។ ក៏ប៉ុន្តែ ក៏មានការងារដែលមិនសមស្របជាមួយហុងស៊ុយ ដែលធ្វើពួកគេមិនទទួលបានប្រភពថាមពលមាន ប្រយោជន៍ដែរ ។ ខាងក្រោមនេះ គឺជារឿង៧ដែលត្រូវបញ្ចៀសនៅក្នុងហុងស៊ុយ ៖
១. គែមគ្រែម្ខាងនៅជាប់ជញ្ជាំង
នេះត្រូវបានចាត់ទុកថាជាកំហុសទូទៅបំផុតនៅក្នុងរបៀបតុបតែងបន្ទប់ដេករបស់មនុស្សជាច្រើន ។ ការដែលដាក់គែមគ្រែនៅជាប់ជញ្ជាំងផ្ទះ ឬ ស្ថិតនៅក្នុងជ្រុងបន្ទប់មួយ នឹងខ្ទប់គ្រប់ប្រភពថាមពលរុងរឿងពេលអ្នកកំពុងគេងលក់យ៉ាងស្កប់ស្កល់ ។ យើងដេករៀងរាល់ថ្ងៃ គឺដើម្បីសម្រាកឲ្យបានធូរស្បើយ ហើយការដាក់គែមគ្រែខុសនឹងធ្វើឲ្យដំណើរការប្រាក់ចំណូលថយចុះគួរឲ្យកត់សម្គាល់ ។ ទីតាំងគ្រែនៅជ្រុងផ្ទះនឹងធ្វើឲ្យម្ចាស់លំបាកគេចចេញពីគ្រែពេលមានស្ថានភាពប្រថុចញ៉ុចកើតឡើង ។ បន្ថែមពីលើនោះ គ្រែមួយដែលមិនមានប្រឡោះនៅសងខាង នឹងជាឧបសគ្គដ៏ធំសម្រាប់គូស្វាមីភរិយា ព្រោះងាយបង្កឲ្យពួកគេមានភាពមិនចុះសម្រុងនឹងគ្នាបំផុត ។
២. ទុកច្រករបៀងឲ្យងងឹត និង ទ្វារចេញចូលមិនរស់រវើក ៖
កំហុសមួយដែលគួរឲ្យចាប់អារម្មណ៍ដល់ពីការតុបតែងផ្ទះនោះគឺ ការទុកច្រករបៀងឲ្យងងឹត មិនមានអំពូលភ្លើងបំភ្លី បូកជាមួយការដែលម្ចាស់ផ្ទះទុកឲ្យទ្វារចេញចូលខ្វះពន្លឺ ឬ ខ្វះពណ៌ស្រស់ និង ភាពរស់រវើក ។ ទ្វារផ្ទះពោរពេញដោយពន្លឺ និង រស់រវើក នឹងជួយឲ្យផ្ទះទាក់ទាញបានប្រភពថាមពលល្អ នាំមកនូវសុភមង្គល សេចក្តីសប្បាយរីករាយដល់សមាជិកនៅក្នុងគ្រួសារ និង ភ្ញៀវមកលេងផ្ទះ ។ បន្ថែមពីលើនោះ ចូរដំឡើងប្រព័ន្ធពន្លឺឲ្យបានគ្រប់គ្រាន់, តុបតែងរូបគំនូរសិល្ប: ឬ ដាក់ថូផ្កា … ដើម្បីឲ្យច្រករបៀងមានពណ៌ស្រស់ខ្ចីគួរឲ្យស្រឡាញ់ ។
៣. ការដាក់ទូរទស្សន៍នៅក្នុងបន្ទប់ដេក៖
នឹងជាកំហុសដ៏ធ្ងន់ធ្ងរមួយ ប្រសិនបើគ្រួសារអ្នកកំពុងដាក់ទូរទស្សន៍នៅក្នុងបន្ទប់គេង ។ នោះត្រូវបានចាត់ទុកជាជនសម្លាប់គ្រប់ទំនាក់ទំនងប្តីប្រពន្ធយ៉ាងស្ងៀមស្ងាត់ ។ ទូរទស្សន៍, ឧបករណ៍ អេឡិចត្រូនិក ឬ ម៉ាស៊ីនលេងហ្គេម គឺជាវត្ថុដែលធ្វើឲ្យប្តីប្រពន្ធងាយឃ្លាតចេញពីគ្នានៅក្នុងបន្ទប់ដេក របស់អ្នក ។ ចូរចងចាំថា បន្ទប់ដេកគឺជាលំហឯកជនសម្រាប់សម្រាកលំហែពោរពេញដោយមនោសញ្ចេតនារបស់មនុស្សម្នាក់ៗ និង គ្រប់គូស្វាមីភរិយា ។ អាស្រ័យហេតុនេះ ចូរខិតខំប្រឹងប្រែងដើម្បីឲ្យបន្ទប់គេងមិនត្រូវរងឥទ្ធិពល ដោយសាររបស់ប្រើប្រាស់ផ្សេងៗ ។
៤. ការទុកឲ្យប្រព័ន្ធបំពង់ទឹកធ្លុះធ្លាយ ៖
ថ្វីត្បិតមានមនុស្សតិចតួចណាស់ដែលចាត់ទុកថាសំខាន់ និង យកចិត្តទុកដាក់ ប៉ុន្តែការទុកឲ្យប្រព័ន្ធបំពង់ទឹកក្នុងផ្ទះរបស់អ្នកធ្លុះធ្លាយដោយមិនជួសជុលភ្លាមៗ មានន័យថា សមត្ថភាពហិរញ្ញវត្ថុ, ថាមពលបុគ្គល និង សុខភាពរបស់ម្ចាស់កំពុងមានបញ្ហា ។ ប្រសិនបើម្ចាស់ផ្ទះមិនមានបទពិសោធន៍នោះ ចូរហៅក្រុមជាងឲ្យមកជួសជុលកាន់តែឆាប់កាន់តែល្អ ។ ទោះបីវាជាបញ្ហាមួយតូច ប៉ុន្តែការទុកយូរៗទៅ នឹងមានឥទ្ធិពលទៅដល់គុណភាពជីវិតរបស់គ្រួសារអ្នក និង ធ្វើឲ្យខ្ចាត់ខ្ចាយប្រភពឧស្ម័នសកម្មរបស់ផ្ទះ ។
៥. ការដាក់តាំងរូបគំនូរមិនសមស្រប ៖
ប្រសិនបើម្ចាស់ផ្ទះជាមនុស្សចូលចិត្តគំរូសិល្ប:ដែលពាក់ព័ន្ធដល់សង្គ្រាម, សាសនា, វត្ថុបុរាណ ចម្លែកៗ … នោះ ចូរព្យួរវានៅក្នុងបន្ទប់មួយដាច់ដោយឡែក ដោយសារវាមានឥទ្ធិពលយ៉ាងធំទៅដល់ចិត្តសាស្ត្ររបស់សមាជិកដែលនៅសល់របស់គ្រួសារ និង ភ្ញៀវមកលេងផ្ទះ ។ នៅក្នុងបន្ទប់ទទួលភ្ញៀវ បន្ទប់គេង បន្ទប់ក្មេង … អ្នកគួរព្យួររូបភាពរស់រវើក, មានពណ៌ចម្រុះ, ស្រស់ និង គួរឲ្យស្រឡាញ់ ដើម្បី នាំមកនូវអារម្មណ៍ស្វាគមន៍, កក់ក្តៅ និង រីករាយដល់មនុស្សគ្រប់គ្នា។
៦. ការដាក់គ្រែធំពីរឈមគ្នា ៖
នៅក្នុងហុងស៊ុយ ការដាក់គ្រែពីរផ្ទុយគ្នានៅជាប់ជញ្ជាំងទាំងសងខាង គឺជារឿងអាក្រក់បំផុត ។ ដោយសារពេលនោះ តំបន់ចន្លោះនៅកណ្តាលគ្រែទាំងពីរនឹងជាប្រភពថាមពលឆ្លុះបញ្ចាំង និង ទល់មុខគ្នា ដែលធ្វើឲ្យម្ចាស់ និង សាច់ញាតិជួបប្រភពឧស្ម័នមិនមានប្រយោជន៍ ។ ជំនួសទៅក្នុងនោះ ម្ចាស់ផ្ទះអាចដាក់ថូផ្កាតូចដ៏ស្រស់ស្អាត ឬ កែវចិញ្ចឹមត្រី ដើម្បីធ្វើឲ្យល្អដល់ម្ចាស់ផ្ទះ ដោយមិននៅធ្វើឲ្យចន្លោះនោះកាន់តែអាក្រក់ និង គ្មានអំណោយផល ។
៧. ការទុករុក្ខជាតិងាប់នៅក្នុងផ្ទះ ឬ រានហាល ៖
ប្រសិនបើមិនចង់ឲ្យមនុស្សផ្សេងយល់ថា ប្រភពឧស្ម័ននៅក្នុងផ្ទះរបស់អ្នកកំពុងស្វិតស្រពោន និង ងាប់សន្សឹមៗនោះ អ្នកមិនត្រូវដាក់រុក្ខជាតិ និង ថូផ្កាដែលស្វិតស្រពោន និង ងាប់បណ្តើរៗនៅក្នុងផ្ទះ ឬ រានហាលឡើយ ។ ប្រការដែលត្រូវយកចិត្តទុកដាក់ជាមូលដ្ឋានបំផុតរបស់ម្ចាស់ផ្ទះ គឺបង្កើតឲ្យផ្ទះ មានសម្រស់ពោរពេញដោយថាមពលរស់ និង ស្រស់ថ្មី ។ អាស្រ័យហេតុនោះ ចូរយកចិត្តទុកដាក់ ដល់ពូជរុក្ខជាតិដែលដាំនៅក្នុងផ្ទះ ។ ត្រូវថែទាំវាឲ្យល្អ ដោយការលាងសម្អាតធូលីដី, ប្តូរទឹក និង ប្តូរផ្កាឲ្យ បានទៀតទាត់ ។ ចូរទុកផ្កា និង រុក្ខជាតិ ដែលមានថាមពលរស់ ស្រស់ថ្មី និង រស់រវើកឲ្យបានត្រឹមត្រូវអត្ថន័យរបស់វា ៕
អត្ថបទ៖ Freedom News