សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់បងប្អូនជនរួមជាតិ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ នៅតែបន្តអំពាវនាវឲ្យបងប្អូនជនរួមជាតិខ្មែរ ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈអ្នកឆ្លងជំងឺនេះនៅលើពិភពលោក បានកើនក្បែរ៥លាននាក់ហើយ។

សម្តេចតេជោ ក៏បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំង ប្រុងប្រយ័ត្នគ្រប់វិនាទី កុំឲ្យការឆ្លងជំងឺដ៏កាចសាហាវនេះ ដោយត្រូវអនុវត្តន៍វិធានការណែនាំ របស់ក្រសួងសុខាភិបាលឲ្យបានជាប់លាប់ ត្រូវពាក់ម៉ាសពេលចេញក្រៅផ្ទះ ត្រូវលាងដៃជាមួយសាប៊ូ និងអាល់កុលជាប្រចាំ កាត់បន្ថយការជួបជុំប្រមូលផ្តុំគ្នាច្រើន។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ផ្លូវការយ៉ាងដូច្នេះថា «សុខសប្បាយទេបងប្អូនជនរួមជាតិ? យើងបន្តចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។ មកទល់ថ្ងៃនេះ នៅលើពិភពលោកចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បានកើនឡើងក្បែរ៥លានករណីហើយ ដែលគួរឲ្យបារម្ភខ្លាំងបំផុត។ ហើយមកទល់ពេលនេះ ពិភពលោកក៏មិនទាន់រកឃើញថ្នាំព្យាបាលជំងឺឆ្លងរលាកផ្លូវដង្ហើម Covid-19 នេះនៅឡើយដែរ។ ទាំងកម្ពុជា និងពិភពលោក​ យើងកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដ៏កាចសាហាវបំផុតនេះ។

សូមបងប្អូនប្រជាពលរដ្ឋ បន្តការប្រុងប្រយ័ត្នគ្រប់វិនាទី កុំឲ្យឆ្លងរោគពីគេមកយើង​ និងពីយើងទៅគេ​។ បើចាំបាច់​ចេញក្រៅផ្ទះត្រូវពាក់ម៉ាសការពារ ត្រូវដុសសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជេល​ជាប្រចាំ កាត់បន្ថយការជួបជុំប្រមូលផ្ដុំគ្នាច្រើន និងត្រូវបន្តអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលគ្រប់ពេលវេលា។ សូមបងប្អូនជនរួមជាតិយកចិត្តទុកដាក់ខ្ពស់ លើអនាម័យសុខភាពរស់នៅ ឲ្យបានល្អជាប្រចាំ​ ដូចគ្នានឹងការគោពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពអាយុជីវិតយើងទាំងអស់គ្នា»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds