វាសនាមនុស្សមើលមិនឃើញទេ! បំផុត តារា TikTok សុខា សុខា នឹងបង្ហាញខ្លួនថតស្ពតនិងវីដេអូអប់រំ របស់ក្រុមហ៊ុនធំៗចំនួនពីរគឺ……
ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់ សុខា សុខា មុននេះបន្តិច នាថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេ សប៊ុករបស់លោក អុឹម ជីវ៉ា មានដំណឹងល្អមួយទាក់ទង តារា Tik Tok រូបនេះ ដោយលោកបានបញ្ជាក់ឲ្យដឹងថា៖ “កុំមើលងាយសុខា ឡូវនេះសុខា ឡើងកូដហើយ ពិតជាឡូយមែន សុខា សុខា តារា Tik Tok បានទទួលការដូអនុស្សាវរីយ៍ ទូរស័ព្ទដៃមួយ
គ្រឿង និងសម្ភារមួយចំនួនធំ ពីផលិតផល U WELL និងទទួលបានការអញ្ជើញអោយថតស្ពត និងរឿងអប់រំខ្លី ដឹកនាំដោយ លោកអុឹម ជីវ៉ា អោយក្រុមហ៊ុនដ៏ធំពីរគឺក្រុមហ៊ុនគ្រាប់ពេជ្រ និងក្រុមហ៊ុន លស្ម្សុី ប៊ីមេក ។ មហាជនតាមបណ្តាញសង្គម និងយុវវ័យដែលចូលចិត្តលេងកម្មវិធីកម្សាន្តលើទូរសព្ទហៅថាទិកតុក (Tiktok) ប្រាកដជាស្គាល់សុខា សុខាល្បីខ្លាំងរហូតមានទំព័រហ្វេសប៊ុក និងធ្វើបទចម្រៀងយកវិឌីអូ និងសំលេងទៅបង្ហោះកម្សាន្តតគ្នាៗ ហើយល្បីខ្លាំងជាងគេនោះគឺពាក្យ “ហូបបាយនៅ”។ ទន្ទឹមការល្បីរបស់សុខា សុខា ក្លាយជាតារាល្បីប្រចាំទិកតុកនោះ លោកអ៊ឹម ជីវ៉ា បានបើកជាផ្លូវការនូវដំណឹងដឹកនាំ និងបង្ហាត់បង្រៀនដល់រូបនាងហើយត្រៀមផលិតផលវិឌីអូអប់រំជាច្រើន នាពេលខាងមុខនេះ។ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្នុងសន្និសីទកាសែតភោជនីយដ្ឋានវីហ្វ្រេនកោះពេជ្រ ទទួលការឧបត្ថម្ភ ដោយក្រុមហ៊ុន ផលិតផលU-Well លោក អ៊ឹម ជីវ៉ា បានប្រាប់ឱ្យដឹងថា មូល
ហេតុដែលលោកសម្រេចយក សុខា សុខា ចូលជាសមាជិកក្រុម របស់លោកដោយសារតែលោកអាណិតដល់នាង ដែលកូនកំព្រាហើយជាអ្នកក្រម្នាក់ ចង់ឱ្យមានឱកាស និងមានជីវិភាពប្រសើរឡើង។ លោកនឹងត្រៀមបង្ហាត់នូវការសម្តែង និងដាក់គម្រោងក្រុមការងារថតដើម្បីត្រៀមផលិតផលវិឌីអូអប់រំក៏ដូចជាវិឌីអូផ្សេងទៀត។ លោកក៏នឹងដឹកនាំតារាទិកតុកម្នាក់នេះចូលរួមការងារមនុស្សធម៌និងចូលរួមបំរើការងារសង្គមឱ្យតារាឬអ្នកសិល្បៈ។ លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ទៀតថា ការជម្រុញឱ្យ សុខា សុខា មកចូលរួមក្នុងវិស័យសម្តែង និងលេងកំប្លែងនោះ ក៏ទទួលការលើកទឹកចិត្តនិងឧបត្ថម្ភពីក្រុមហ៊ុនផលិតផលU-Well បានធ្វើការចំណាយច្រើ នក្នុងការផ្គត់ផ្គង់លើនាង និងការចំណាយទាំងស្រុងលើការផលិតផលវិឌីអូសម្តែងរបស់ សុខា សុខា ទាំងអស់។ លោកក៏សូមមហាជនមេត្តាលើកទឹកចិត្ត ដល់នាង កុំស្អប់ខ្ពើមលើនាង បើទោះបីជានាងពេលខ្លះមានការខ្វះខាតក្នុងនិយាយស្តី មិនសមរម្យត្រង់ចំណុចមួយណា។ សូមបញ្ជាក់ថា នាងជាក្មេងគួអោយអាណិតបំផុត មនុស្សមួយចំនួនវៃតម្លៃគាត់តាមរយៈរាល់ពាក្យពេជ្រដែលគាត់និយាយ
តាមរយៈវិដេអូខ្លីៗតាមប្រព័ន្ធFacebook និងប្រព័ន្ធTik Tok បងប្អូនខ្លះក៏ចូលចិត្តបងប្អូនខ្លះក៏ជេរគាត់។ ខណៈនឹងល្បីនោះផងដែរសុខា សុខា ក៏ទទួលការជេរហាស្តីដៀល។ ប៉ុន្តែ លោក អ៊ឹម ជីវ៉ា ក៏អំពាវនាវមហាជន ត្រូវគិតថា មនុស្សកើតមកគ្មានអ្នកណាល្អគ្រប់១០នោះទេ ហើយក៏គ្មានអ្នកណាគេមកចូលចិត្តយើងទាំងអស់គ្នាដែរ។សុខា សុខា ឈ្មោះពិតគឺ ថន សុខា មានអាយុ២៥ឆ្នាំ មានបងប្អូន៥នាក់ សុខាជាកូនពៅ សុខាគឺជាក្មេងកំព្រាឪពុកម្តាយ តាំងពីតូច ហើយសុខា ត្រូវមករស់នៅជាមួយមីង នៅក្រុងសួងដោយជួយលក់ដូរមុខរបរលក់ចាប់ភួយតិចតួច នៅផ្ទះក្នុងភូមិជ្រួយ សង្កាត់វិហារល្លួង ក្រុងសួងខេត្តត្បូងឃ្មុំ។ សុខា សុខា ជាក្មេងស្រី មានអត្តចរឹតមនុស្សប្រុស ហើយស្រលាញ់ស្រីដូចគ្នា អត្តចរឹតរបស់សុខា ជាមនុស្សប្រុស គឺមានតាំងពីតូចមិនអាចកែបានចរឹកជាប្រុសខ្លួនជាស្រីបានឡើយ។ នាងសិក្សាបានតិចតួចណាស់ ហើយជាក្មេងកំព្រា ដែលខ្វះភាពកក់ក្តៅ។ បន្ទាប់ពីស្តាប់ប្រវត្តិខ្លះ សង្ឃឹមថាពុកម៉ែបងប្អូនមេត្តា បើចូកចិត្តឬមិនចូលចិត្តគាត់ ជួយកែប្រែ ណែនាំដំបូន្មានល្អអោយគាត់ផង។