ទោះបីជាស្ថានភាពកូវីដ១៩រាងធូរបន្តិចមែន តែទីផ្សារលក់សម្លៀកបំពាក់នៅទូទាំងពិភពលោកនឹងមិនត្រលប់មកដូចដើមវិញទេ រហូតដល់ឆ្នាំ២០២២
(បរទេស): ការចំណាយទៅលើសម្លៀកបំពាក់សកលត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះ ១៥.២% នៅឆ្នាំនេះដែលស្មើនឹង ២៩៧ ពាន់លានដុល្លារអាមេរិកដោយសារការរងផលប៉ះពាល់ដោយផ្ទាល់នៃជំងឺរាតត្បាតដែលបង្កឡើងដោយវីរុស Covid-19។ យោងតាមការស្រាវជ្រាវរបស់ GlobalData ទីផ្សារសម្លៀកបំពាក់នៅទូទាំងពិភពលោកនឹងមិនត្រលប់មករកកម្រិតនៃតម្លៃកាលពីឆ្នាំមុនទេ យ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២២។
លោក Hon Strachan អ្នកវិភាគរបស់ GlobalData មានប្រសាសន៍ថា “ ទីផ្សារដែលរងផលប៉ះពាល់អាក្រក់បំផុតទាំង១០ បើគិតពីតម្លៃ នឹងតំណាងឱ្យភាគច្រើននៃការខាតបង់សរុប នៅក្នុងតំបន់ដែលកំពុងរងគ្រោះខ្លាំងបំផុត” ។ លោកបានបន្តថា ជាក់ស្ដែងសហរដ្ឋអាមេរិកនឹងត្រូវចំណាយច្រើនជាង ៤០% នៃការចំណាយដែលបាត់បង់ដែលនឹងរួមចំណែកដល់ការក្រុមហ៊ុននាចូលធំៗ បន្ថែមទៀតទៅក្នុងច្បាប់ក្ស័យធនជំពូកទី១១ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
ជាមួយគ្នានេះភ័ស្តុតាងដែលប្រមូលដោយ GlobalData បង្ហាញថា សូម្បីតែទីផ្សារដែលបានរួចផុតពីការរឹតត្បិតការចាក់សោរ ក៏បានបង្ហាញពីភាពខុសប្លែកគ្នាយ៉ាងខ្លាំង ដោយអាស្រ័យលើទំនុកចិត្តអ្នកប្រើប្រាស់ ការពឹងផ្អែករបស់ប្រទេសនីមួយៗលើវិស័យទេសចរណ៍ ស្ថានភាពសេដ្ឋកិច្ច និងភាពអត់ការងារធ្វើ និងកម្រិតតម្រូវការក្នុងចំណោមអតិថិជនសក្តានុពល។ ទន្ទឹមនឹងនេះផលប៉ះពាល់នៃ Covid-19 ទៅលើការចំណាយសម្លៀកបំពាក់សកលត្រូវបានគេគណនាដើម្បីឆ្លុះបញ្ចាំងជាមធ្យមនៅគ្រប់ទីផ្សារទាំងអស់៕