នៅលើពិភពលោកចំនួនអ្នកឆ្លង COVID-19 កើនដល់ ៤.៨លាននាក់ ស្លាប់ជិត ៣២ម៉ឺននាក់ និងជាសះស្បើយជិត ២លាននាក់
(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,៨៨៧,៦៥៤ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣១៩,៩៥៧នាក់ និងជាសះស្បើយឡើងវិញ ១,៩០៤,៣៥៨នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៥៤៩,៨៩៥នាក់ ស្លាប់ចំនួន ៩១,៩៧៣នាក់ និងជាសះស្បើយចំនួន ៣៥៥,៤៩៦នាក់។