លោក ពេជ្រ ស្រស់៖ សូមអនុវត្តតាមច្បាប់កម្ពុជា ដែលមានចែងជាធរមានលើបុគ្គល ខាន់ សុវណ្ណ មានចេតនាបំផ្លាញព្រះពុទ្ធសាសនានៅកម្ពុជា

(ភ្នំពេញ)៖ ក្រោយពីមានការលើកឡើងពីលោកខាន់ សុវណ្ណ ទាក់ទងទៅនឹងសំណេរថា «ចាត់ការផ្សឹកលោកសង្ឃដែលកំពុងពេញកម្លាំងក្រោមអាយុ៥៦ឆ្នាំចោលឱ្យអោយអស់» លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានស្នើឲ្យមានការអនុវត្តច្បាប់តាមច្បាប់នៃកម្ពុជាយើងមានចែងជាធរមានលើបុគ្គល ខាន់ សុវណ្ណ ដោយមានចេតនាបំផ្លាញ ព្រះពុទ្ធសាសនានៅកម្ពុជា។

នៅលើគណនីហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់បានសរសេរយ៉ាងដូច្នេះថា «សូមប្រទេសកម្ពុជាអនុវត្តច្បាប់តាមច្បាប់នៃកម្ពុជាយើងមានចែងជាធរមានលើបុគ្គល ខាន់ សុវណ្ណ នេះដែលមានចេតនាបំផ្លាញព្រះពុទ្ធសាសនានៅកម្ពុជា ហើយសម្តីបុគ្គលនេះ គឺឆ្លុះបញ្ចាំងពីការវិលត្រលប់មកវិញនូវ របបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលជារបបលុបបំបាត់នូវសាសនាព្រះពុទ្ធធ្វើឲ្យមានការកាប់សម្លាប់គ្នាយ៉ាងឃោឃៅបំផុត ក្នុងន័យនេះ ទូលបង្គំ សូមទូលប្រគេន សម្តេចសង្ឃគ្រប់ជាន់ថ្នាក់ ព្រះមេត្តាចាត់ការលើបុគ្គល ខាន់ សុវណ្ណ នេះឲ្យតឹងរឹងបំផុត» ។

សូមជម្រាបថាក្រៅពីការលើកឡើងរបស់ លោកពេជ្រ ស្រស់ មហាជនមួយចំនួន ជាពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ពួកគាត់មានការរិះគន់ទៅលើបុគ្គល ខាន់ សុវណ្ណ ផងដែរទាក់ទងទៅនឹងការប្រមាថទៅដល់ព្រះសង្ឃទូទាំងប្រទេសជាពិសេស ជាពិសេសពួកគេពិតការលើកឡើងរបស់បុគ្គល ខាន់ សុវណ្ណ គឺជាការជាន់ពន្លិចនិងមើលស្រាលទៅដល់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋកម្ពុជាជាច្រើនកំពុងតែគោរពប្រតិបត្តិជារៀងរាល់ថ្ងៃនោះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds