ថៃបានអនុញ្ញាតពលរដ្ឋខ្មែរ បើកការរកស៊ី និងអាចធ្វើដំណើរចេញចូលបានឡើងវិញហើយ
(ភ្នំពេញ)៖ដោយសារតែកូវីដ១៩ វាបានរាលដាលរយៈពេលជាយូរខែ ទើបធ្វើអោយប្រទេសថៃ មានការហាមឃាត់ប្រជាជន ឫប្រទេសជិតខាងមិនអនុញ្ញាតអោយធ្វើដំណើរចេញចូលតាមចិត្តឡើយ ហើយនេះក៏ព្រោះតែដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ ។
ប៉ុន្តែរឿងមួយដែលល្អបំផុតនោះ គឺប្រទេសថៃបានប្រកាស និងបានបានអនុញ្ញាតអោយពលរដ្ឋខ្មែរ បើកអាជីវកម្ម ហើយជាពិសេសនោះប្រជាជនខ្មែរអាចធ្វើដំណើរចេញចូលបានធម្មតាមឡើងវិញ គ្រប់ទីកន្លែងនៅក្នុងប្រទេសថៃ នេះ បើយោងទៅតាម សេចក្តីជូនប្រកាស របស់ ស្ថានទូត កម្ពុជា ប្រចាំប្រទេសថៃ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ការអនុញ្ញាត ឲ្យបើកអាជីវកម្ម និងអាចធ្វើដំណើរបានគ្រប់ពេលវេលា គឺធ្វើឡើងដើម្បីជា ការបន្ធូរបន្ថយ នៃវិធានការ រឹតបន្តឹងនិង ផ្លាស់ប្តូរពេលវេលា ការដើរហើរនៅក្នុងប្រទេសថៃ ជាពិសេសនោះ ជាការសម្រួល ដល់ជីវភាពរស់នៅ ប្រចាំថ្ងៃ របស់ ប្រជាពលរដ្ឋ និងស្តារសេដ្ឋកិច្ច អោយដើរស្រួលឡើងវិញ ។
នៅក្នុងសេចក្តីប្រកាសរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃដដែល បានបញ្ជាក់យ៉ាងច្បាស់ថា ហាងលក់រាយ-បោះកន្លែងលក់ទំនិញដុំ ភោជនីយដ្ឋាន សួន អាហារ មជ្ឈមណ្ឌល អាហារ អាហារដ្ឋាន ផ្សារ ទំនើប ហាង សហគមន៍ កន្លែង ផ្តល់ សេវាថែក្មេង- មនុស្ស ចាស់កន្លែង ស្នាក់នៅ ការថតផ្សាយ កម្មវិធីទូរទស្សន៍ ភាពយន្ត វីដេអូ បន្ទប់ប្រជុំនៅក្នុងសណ្ឋាគា និងមជ្ឈមណ្ឌលសន្និសីទផងដែរ គឺត្រូវបាន រដ្ឋាភិបាល ថៃ អនុញ្ញាត ឲ្យ បើក ឡើងវិញ ។ ដោយឡែកស្ថានទូតកម្ពុជា ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា បើទោះបីជាអាជីវកម្មខាងលើត្រូវបានអនុញ្ជាតអោយបើកឡើងវិញក៏ពិតមែន ប៉ុន្តែដាច់ខាត មិនឲ្យលក់ គ្រឿងស្រវឹង នោះទេ ។
ទន្ទឹមគ្នានេះផងដែរ គ្លីនិកថែទាំសម្រស់ ហាងកែសម្ភស្ស ហាងធ្វើសក់ និងក្រចក ទាំងខាងក្នុង និងខាងក្រៅផ្សារទំនើបក៏ត្រូវបានអនុញ្ញាតអោយបើករកស៊ីឡើងវិញ ប៉ុន្តែមិនរាប់បញ្ចូលការកែសម្ភស្សលើផ្ទៃមុខទេ ចំណែក ន្លែង ហាត់ប្រាណ ដែលមិន ស្ថិតនៅក្នុងផ្សារ ទំនើបកន្លែង លើកទំនិញ និងហាង តាមសហគមន៍ ក៏ទទួល ការអនុញ្ញាត ឲ្យបើក ដែរប៉ុន្តែ អនុញ្ញាតអោយហាត់ តែយូហ្កា និង ហាត់ប្រាណដែល មិន ប្រើ ឧបករណ៍ កីឡាឡើយ ។
គួរបញ្ជាក់ផងដែរថា មានកន្លែងផ្សេងទៀតនៅប្រទេសថៃ ក៏ត្រូវបាន អនុញ្ញាត ឲ្យ បើក វិញផងដែរ ដូចជា អាង ហែល ទឹក សាធារណៈសួនផ្កា សារមន្ទីរ មជ្ឈមណ្ឌល អប់រំ ទីតាំង ប្រវត្តិសាស្ត្រ បណ្ណាល័យ សាធារណៈ និង រោងភាបយន្ត ជាដើម ហើយរដ្ឋាភិបាលប្រទេសថៃ នឹងធ្វើការចាត់វិធានការយ៉ាងច្បាស់លាស់បំផុត ចំពោះអ្នករកស៊ីទាំងអស់ ត្រូវតែគោរពតាមច្បាស់ដែលបានកំណត់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។