បងប្អូនសាសនិកខ្មែរឥស្លាមខេត្តប៉ៃលិន ទទួលបានការយកចិត្តទុកដាក់ពីលោកស្រីតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន

(ប៉ៃលិន)៖រសៀលថ្ងៃសៅរ៍ ១០ រោច ខែពិសាខ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ លោកស្រី បាន ស្រីមុំ តំណាងរាស្ត្រមណ្ឌលប៉ៃលិន និងលោក លោកស្រីជាមន្ត្រីរាជការ រួមជាមួយយុវជន ស.ស.យ.ក ខេត្តបានអញ្ចើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់គ្រឿងឧបភោគបរិភោគនិងថវិកា ជូនដល់បងប្អូនខ្មែរឥស្លាមក្នុងពិធីចូលបួសនៃខែរ៉ាម៉ាដន និងមួយផ្នែកទៀតជួយសម្រាលដល់ការលំបាករបស់បងប្អូនខ្មែរឥស្លាមដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ19។

ថ្លែងក្នុងឱកាសនោះដែរ លោកស្រី បាន ស្រីមុំ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់លោក អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ពិសេសនោះក្តីនឹករលឹកដ៏ធំធេងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេរតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ស្ថានការនិងគ្រប់កាល:ទេស:។

ទន្ទឹមនឹងនោះផងដែរ លោកស្រីតំណាងរាស្ត្របានធ្វើការអប់រំផ្សព្វផ្សាយដល់បងប្អូនខ្មែរឥស្លាមមិនត្រូវភ្លេចខ្លួនហើយត្រូវយកចិត្តទុកដាក់ពីបញ្ហាសុខភាពនិងចូលរួមអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងសុខាភិបាលក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds